ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​អត្ថប្រយោជន៍​កូឡា​ជែ​ន សម្រាប់​សុខភាព

1 ថ្ងៃ មុន

កន្លង​មក​អ្នក​ប្រហែលជា​ស្គាល់​ហើយ​ថា កូ​ឡា​ជែ​ន​គឺជា​អ្វី​។ អ្នក​អាច​នឹង​ឃើញ​គេ​ដាក់​លក់​នៅ​តាម​អន​ឡាញ ក៏​ដូច​ជា​តាម​ផ្សារ​ជា​ច្រើន ហើយ​ភាគច្រើន​ដែល​អ្នកដឹង​នោះ​គឺថា គេ​ប្រើ​វា​ដើម្បី​ថែរក្សា​សម្រស់​។ តែ​វា​មិនមែន​ត្រឹមតែ​ជួយ​សម្រស់​នោះ​ទេ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​កូ​ឡា​ជែ​ន​ទៅ​លើ​សុខភាព​ទាំងមូល​របស់​អ្នក​។ ១-ជួយ​ដល់​ការ​រលាក​សន្លាក់…

កន្លង​មក​អ្នក​ប្រហែលជា​ស្គាល់​ហើយ​ថា កូ​ឡា​ជែ​ន​គឺជា​អ្វី​។ អ្នក​អាច​នឹង​ឃើញ​គេ​ដាក់​លក់​នៅ​តាម​អន​ឡាញ ក៏​ដូច​ជា​តាម​ផ្សារ​ជា​ច្រើន ហើយ​ភាគច្រើន​ដែល​អ្នកដឹង​នោះ​គឺថា គេ​ប្រើ​វា​ដើម្បី​ថែរក្សា​សម្រស់​។ តែ​វា​មិនមែន​ត្រឹមតែ​ជួយ​សម្រស់​នោះ​ទេ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​កូ​ឡា​ជែ​ន​ទៅ​លើ​សុខភាព​ទាំងមូល​របស់​អ្នក​។

១-ជួយ​ដល់​ការ​រលាក​សន្លាក់

សន្លាក់​ត្រូវ​បានការ​ពារ​ដោយ​ជាលិកា​ភ្ជាប់​ដែល​មាន​ផ្ទុក​កូ​ឡា​ជែ​ន​។ នៅ​ពេល​អាយុ​យើង​កាន់តែ​ចាស់​ទៅ ជាលិកា​ការពារ​សន្លាក់​ចុះ​ខ្សោយ ឬ​ដាច់​រហែក ដែល​នាំ​ឱ្យ​សន្លាក់​ប្រែជា​ឈឺចាប់​និង​រលាក​។ វេជ្ជបណ្ឌិត​មួយ​ចំនួន​សព្វថ្ងៃ​ក៏​ប្រើប្រាស់​កូ​ឡា​ជែ​ន សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​និង​បញ្ហា​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​នឹង​សន្លាក់​ផង​ដែរ​។

២. ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

នៅ​ពេល​អាយុ​កាន់តែ​ចាស់ ស​សៃ​ឈាម​ប្រែ​ក្លាយជា​រឹង​ឡើង​ៗ និង មិន​មាន​ភាព​បត់បែន​ដូច​កាលពី​នៅ​ក្មេង​នោះ​ទេ​។ ជា​លទ្ធផល​កំណកខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ុល ត្រូវ​ស្ទះ​កកកុញ​ក្នុង​ស​សៃ​ឈាម​។ វា​ក៏​អាច​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​កើនឡើង​ផង​ដែរ​។ តែ កូ​ឡា​ជែ​ន​អាច​ជួយ​ឱ្យ​ស​សៃ​ឈាម​រក្សា​បាន​នូវ​ភាព​បត់បែន ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។

៣. ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស

កូ​ឡា​ជែ​ន​ក៏​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់ដុំ​ផង​ដែរ​។ តាម​រយៈ​ការ​បង្កើន​ការ​លូតលាស់​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់ កូ​ឡា​ជែ​ន​ជួយ​កម្ចាត់​ខ្លាញ់ ឬ​ទម្ងន់​ដែល​លើស ខណៈ​ដែល​ល្បឿន​នៃ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​កើនឡើង​។ ល្បឿន​នៃ​ការ​ដុត​រំលាយ​អាហារ​កាន់តែ​លឿន ប្រសិទ្ធភាព​នៃ​ការ​ដុត​បំផ្លាញ​កាឡូរី​កាន់តែ​ប្រសើរ​តាម​នោះ​។ ជា​លទ្ធផល ទម្ងន់​ដែល​លើស​របស់​អ្នក​នឹង​ចុះ​ទាប​ទៅ​តាម​ហ្នឹង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ