ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​ជួសជុល​តួ​ប៉ម​ខាងត្បូង នៃ​ប្រាសាទត្រពាំង​ខ្យង ក្នុង​ដំណាក់កាល​ទី​១

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២៤ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​តួ​ប៉ម​ខាងត្បូង និង​ទល់​ទ្រ​តួ​ប៉ម​កណ្តាល ​នៃ​ប្រាសាទត្រពាំង​ខ្យង ឬ​បន្ទាយ​ខ្យង និង​បាន​បញ្ចប់​ក្នុង​ដំណាក់កាល​ទី​១…

ខេត្តសៀមរាប ៖ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២៤ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​តួ​ប៉ម​ខាងត្បូង និង​ទល់​ទ្រ​តួ​ប៉ម​កណ្តាល ​នៃ​ប្រាសាទត្រពាំង​ខ្យង ឬ​បន្ទាយ​ខ្យង និង​បាន​បញ្ចប់​ក្នុង​ដំណាក់កាល​ទី​១ នៅ​ចុងឆ្នាំ​២០២៤ កន្លង​មក ​។

លោក សូ រ៉ា​វី មន្ត្រី​បច្ចេកទេស​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ការ​ខូចខាត​ប្រាសាទត្រពាំង​ខ្យង ឬ​បន្ទាយ​ខ្យង ដោយសារ​កត្តា​អាយុកាល កត្តា​មនុស្ស សង្គ្រាម និង​ធម្មជាតិ​ជាដើម​។ តួ​ប៉ម​ទាំង​បី​សាងសង់​ពី​ឥដ្ឋ ខឿន​សង់​ពី​ថ្មបាយក្រៀម ហើយ​តួ​ប៉ម​ខាងជើង​ បាន​ខូចខាត​បាក់រ​លុះដល់​គ្រឹះ តួ​ប៉ម​កណ្តាល​នៅ​សេសសល់​តែ​ជញ្ជាំង​ជ្រុង​និរតី និង​តួ​ប៉ម​ខាងត្បូង នៅ​រក្សា​រូបរាង​នៅ​ស្ទើ​តែ​ពេញលេញ មាន​កម្ពស់​៧​ម៉ែត្រ ទទឹង​៤.១៥​ម៉ែត្រ​បួន​ជ្រុង​។ លើស​ពី​នេះ រចនា​សម្ពន្ធ​ផ្សេង​ៗ ​នៃ​ប្រាសាទ​នេះ ​ក៏​រង​ការ​ខូចខាត​ដោយ​អន្លើ​។ នៅ​ដំណាក់កាល​ទី​១ អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​ពង្រឹង​តួ​ប៉ម​ខាងត្បូង និង​ទល់​ទ្រ​ជញ្ជាំង​តួ​ប៉ម​កណ្តាល​ ។

លោក រ៉ា​វី បន្ត​ថា ក្រុមការងារ​បាន​ធ្វើ​សម្រង់​ប្លង់ ធ្វើ​កំណាយ​កាយ​កំណក​ដី ​ដែល​ចាក់​បង្គរ​ជុំវិញ​ខឿន​។ ការ​ជួសជុល​ប្រើ​បច្ចេកទេស អាណា​ឡូ​ជី (Analogy) គឺ​ចម្លង​តាម​ទម្រង់​ដើម​ផ្នែក​ ដែល​នៅ​សេសសល់​បំពេញ​ទីតាំង​ដែល​ខូចខាត​ឬ​បាត់បង់​។ ការ​ជួសជុល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យកចិត្តទុកដាក់ ដើ​ម្ប​ភាពរឹងមាំ ​នៃ​ប្រាសាទ​នេះ​ឡើង​វិញ​ ។

អ្នកជំនាញ​រូប​នេះ​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​យកចិត្តទុកដាក់​លើ​ការងារ​ជួសជុល អភិរក្ស​បុរាណ​ដ្ឋា​ន មិន​ថា ​នៅ​ជិត​ឬ​ឆ្ងាយ​នោះ​ឡើយ ដើម្បី​ថែរក្សា​កេរ​មរតក​ដូនតា​ខ្មែរ​ឱ្យ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ ។

ប្រាសាទត្រពាំង​ខ្យង មាន​ចម្ងាយ​ប្រមាណ​៣២​គីឡូម៉ែត្រ ពី​ក្រុង​អង្គរ ស្ថិត​នៅ​ភូមិ​ស្នា​សង្គ្រាម សង្កាត់​ប​ល្ល័​ង្គ ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្ត​សៀម​រាម​។ ប្រាសាទ​នេះ ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម ប្រាសាទបី រួម​មាន​ប្រាសាទត្រពាំង​ខ្យង ប្រាសាទ​សេក​តា​ទុ​យ និង​ប្រាសាទបន្ទាយស្រី ដែល​ជា​ស្ថាបត្យកម្ម ដែល​មាន​រចនាប័ទ្ម​ល្អ​វិចិត្រ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សិល្បៈ​ខ្មែរ កសាង​ដោយ​ព្រះរាជ​គ្រូ​នាម​យ​ជ្ញ​វ​រា​ហ ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វ​ម៌្ម​ទេវ​-​ទី​២ (​រាជេន្ទ្រ​វរ្ម័ន​) និង​ព្រះបាទ​ជយវម៌្មទេវ​-​ទី​៥ (​ជ័យ​វរ្ម័ន​) ក្នុង​សតវត្សរ៍​ទី​១០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ