ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរនិងសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួបស្វាគមន៍លោកស្រីនាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រថៃ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ច្រកខ្លងលឹក(ថៃ) ឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា ។

ក្នុងឱកាសដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រថៃឡង់ អមដោយប្រតិភូបានអញ្ជើញមកដល់ច្រកទ្វារក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅលើស្ពានមិត្តភាពកម្ពុជា.ថៃ គេឃើញមានវត្តមានអាជ្ញាធរ និងមន្ត្រីសមត្តកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានស្វាគមន៍យ៉ាងរាក់ទាក់ ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅពេលដែលលោកស្រីនាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រថៃ បានញ្ជើញមកដល់ច្រកទ្វារខ្លងលឹកខាងភាគីថៃដែលឈមច្រកអន្តរជាតិប៉ោយប៉ែតនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅផ្នែកខាងទឹកដីថៃ គឺមន្ត្រីនិងកងកម្លាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានចូលរួមស្វាគមន៍យ៉ាងភាពកកក្តៅបំផុត។

លោកបានបញ្ជាក់ថា លោកស្រីនាយករដ្ឋមន្ត្រីថៃដែលដឹកនាំប្រតិភូចុះមកពិនិត្យនិងជួបសំណេះសំណាលជាមួយកងកម្លាំងដែលឈជើងនៅច្រកខ្លងលឹកប្រទេសថៃមកដល់ស្ពានមិត្តភាពថៃ.កម្ពុជាហើយត្រូវបានត្រឡប់ទៅវិញ៕



ចែករំលែកព័តមាននេះ