ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស.ព​ស្ត្រី​២​នាក់​អណ្តែត​ទឹកស្រះ​ជា​បន្តបន្ទាប់​នៅ​សង្កាត់​ក្រាំងធ្នង់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ ​សព​ស្ត្រី​២​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកជា​បន្តបន្ទាប់​ នៅ​ស្រះ​ជីក​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈពេល​២ថ្ងៃ​។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មីនា…

រាជធានី​ភ្នំពេញ៖ ​សព​ស្ត្រី​២​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកជា​បន្តបន្ទាប់​ នៅ​ស្រះ​ជីក​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈពេល​២ថ្ងៃ​។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២៥ ហើយ​ប្រជាពលរដ្ឋ​ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ ដើម្បី​ចុះ​ត្រួតពិនិត្យ​។សព​ស្ត្រី​រង​គ្រោះ​ដែល​បាន​ស្លាប់​ ១-​ឈ្មោះ​សោម មរកត​ អាយុ​១៩ឆ្នាំ​ ជា​ស្ត្រី​មាន​ជំងឺសរសៃប្រសាទ​
(​រលាក​ស្រោមខួរ​), ២-​ឈ្មោះ​អ៊ុ​ក ចិន្ដា​ អាយុ​៤៥​ឆ្នាំ​ មាន​សតិ​មិន​ប្រក្រតីដែរ ​។ ​អ្នក​ទាំង​ពីរ​មាន​លំនៅ​​ក្នុង​ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា នេះ​ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទះ​ឃើញ​អណ្ដែត​ទឹកស្រះ​ជីក​នៅ​កន្លែង​កើតហេតុ​។​ ភ្លាម​ៗ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ​។

​នៅ​ព្រឹក​នោះ​ ក៏​បានដឹង​ដល់​ក្រុម​គ្រួសារ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​ជំងឺ​ប្រចាំ​កាយ ​និង​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​។ ​នៅ​កន្លែង​កើតហេតុ​គេ​រក​ឃើញ​មាន​ស្បែកជើង​ចំនួន​២​គូ​ ​និង​ខោអាវ​ដែល​គេ​សង្ស័យ​ថា ស្ត្រី​រួប​នោះ​បាន​ចុះ​លេង​ទឹក​ហើយ​លង់ទឹក​ស្លាប់​។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​ស្ត្រី​ទី​១​ បាន​ប្រមាណ​ជា​៥​ម៉ោង នៅ​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែមីនា​ ឆ្នាំ ២០២៥​ ក៏​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្ដងទៀត​ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​សព​ស្ត្រី​ទី​២​ បាន​ផុស​អណ្ដែត​ឡើង​នៅ​ក្នុង​ស្រះ​ទឹក​នោះ​ដែរ​ ។

តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​ទី​២ក៏​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា​ហើយ​តែងតែ​ផឹកស្រា​ជា​ប្រចាំ​និង​ដើរ​លេង​ជាមួយ​គ្នា​ជា​រៀងរាល់ថ្ងៃ​ហើយ​បាន​បាត់​ខ្លួន​ដំណាលគ្នា​កាលពី​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ ​ឆ្នាំ២០២៥​ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្រះ​ទឹក​នោះ​ ជា​ស្រះ​ជីក​យក​ដី​លក់​ដែល​មាន​ទំហំ​ប្រមាណ​ជិត​ជាង​១០​ហិច​តា​និង​មាន​ជម្រៅ​ប្រមាណ​៣០​ទៅ​៤០​ម៉ែត្រ​​។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នគរបាល​ជំនាញ​ក៏​បាន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ​ហើយ​បាន​អូស​សព​ឡើង​លើក​គោក​ដើម្បី​ត្រួតពិនិត្យ​។

តាម​ការ​ត្រួតពិនិត្យ​នគរបាល​ជំនាញ​ និង​ក្រុម​គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ សព​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​ស្លាប់​ដោយសារ​លង់ទឹក​ ។​ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ