ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​កែសម្រួល​តម្រាយផ្លូវ​រត់ និង​បន្ថែម​ម៉ោង​ខ្សែរ​ត់ទី​១០​ឡានក្រុង​

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្តី​ពី​ការ​កែសម្រួល​តម្រាយ ខ្សែ​រត់…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្តី​ពី​ការ​កែសម្រួល​តម្រាយ ខ្សែ​រត់ និង​ការ​បន្ថែម​ម៉ោង​ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ខ្សែ​ទី​២A, ខ្សែ​ទី​៣ និង​ខ្សែ​ទី​៤A ដើម្បី​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) រាជធានី​ភ្នំពេញ រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៃ​ស​ប្តា​ហ៍​។ ក្នុង​នោះ រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មានការ​ប្រើប្រាស់ សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​គួរ​ឱ្យ​កត់សម្គាល់​។

យ៉ាងណាមិញ ផ្អែក​លើ​លក្ខខណ្ឌ​បច្ចេកទេស និង​ដោយ​មាន​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា ដោយ​សម្រេច កែសម្រួល​តម្រាយ​ខ្សែ​រត់​ខ្សែ​ទី​១០ និង​បន្ថែម​ម៉ោង​ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​នៅ​រៀង​រាល់ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៃ​ស​ប្តា​ហ៍ ឱ្យ​មានដំណើរ​ការ​រហូត​ដល់​ម៉ោង ១១:០០​នាទី​យប់ ក្នុង​គោលដៅ​បង្កើន ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា ដើម្បី​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រួមចំណែក ដល់​ការ​ជំរុញ​ការ​ផ្តល់​សេវា​ឱ្យ​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ ដោយ​ធ្វើការ​កែសម្រួល ដូច​ខាងក្រោម​៖
ខ្សែ​ទី​១០៖ ចែក​ជា ០២​គោលដៅ​។

គោលដៅ​ទី​១ ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​វាល​ស្បូវ និង គោលដៅ​ទី​២ ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង ដែល​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវជាតិ លេខ​១ ចូល​តំបន់​បុរី​ប៉េង​ហួត​បឹង​ស្លោ បត់​តាម​វិ​ថី​រ៉ូ​សា​តូ ដល់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (​សាខា​វាល​ស្បូវ​) បន្តដំណើរ​តាម​វិ​ថី​ក្លា​ស្ទ័​រ​ចូល​តំបន់​អភិវឌ្ឍន៍​ទីក្រុង​កោះន​រា ឆ្លងកាត់​តាម​ស្ពាន កោះន​រា ហើយ​កាត់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​កោះ​ពេជ្រ ឆ្លងកាត់​ស្ពាន​នាគ​ភ្លោះ ក្រសួងបរិស្ថាន បន្ទាប់​មក បត់​ឆ្វេង​កាត់​តាម​ក្រោយ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ បត់​ស្តាំ​តាម​វិ​ថី​កោះ​ពេជ្រ បត់​ស្តាំ​តាម​មហាវិថី សម្តេច​សុធារស កាត់​តាម​វិ​ថី​ឧកញ៉ា​ឈុ​ន តាម​វិ​ថី​ព្រះ​អង្គ​យុគន្ធរ (១៩) បត់​ស្តាំ​តាម​ផ្លូវ​១៧២ វិ​ថី​ព្រះ​អង្គអេង (​ផ្លូវ​១៣) វិ​ថី​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ផ្លូវ​១០៨) វិ​ថី​ព្រះ​អង្គ​យុគន្ធរ (១៩) រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តាម​ផ្លូវ​លេខ​៤៧ រហូត​ដល់​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​។

កំណត់សម្គាល់​៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​នៅ​ក្បែរ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street): BOG (​ខាងក្រោយ​ផ្សារ​រាត្រី​), B០៦ (​ចំណត​ផ្សារ​ចាស់ លើ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១១០), B០៧ (​ចំណត​ផ្សារ​ចាស់ លើ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១០៨), BO៩ (​ចំណត​សមាគម​ចិន​ទៀជីវ ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៤០), B១០ (​ចំណត​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ផ្លូវ​លេខ​១០៦), B១១ (​ចំណត​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៥៤), B១២ (​ចំណត​ផ្សារ​ចាស់ លើ ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១០៨), B១៤ (​ចំណត​សមាគម​ចិន​ទៀជីវ ផ្លូវ​លេខ​១៣ កែង​ផ្លូវ​១៤០), B១៦ (​ខាងក្រោយ​វត្ត​ឧណ្ណាលោម ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៥៤), B២៧ (​ផ្សារ​ផេ​ន​សល​), B២៨ (​ផ្សារ​ផេ​ន​សល​), B២៩ (​សួន​វត្ត​បទុម​វ​តី​), B៣០ (​សួន​វត្ត​បទុម​វ​តី​), B៣១ (​មន្ទីរពេទ្យ គន្ធ​បុប្ផា​ទី​២), B៣២ (​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​២), B៣៣ (​ក្រោយ​អនុ​វិទ្យាល័យ​ចតុមុខ​), B៣៤ (​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​), B៣៥ (​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​)​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់ ដែល​មាន​បំណង​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង មេត្តា​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ការ​បំពុលបរិស្ថាន និង រក្សា​បាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ព្រមទាំង​ទទួល​បាន​សុវត្ថិភាព ផាសុកភាព និង​លើកកម្ពស់ ការ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ