ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកឃ្មុំ​ក្រូចឆ្មារ គ្រាន់តែ​ផឹក​មុន​ចូល​គេង អាច​ជួយ​ឱ្យ​​ស្រក​បាន២គីឡូ​ ក្នុងពេល១០ថ្ងៃ​

1 ថ្ងៃ មុន

បញ្ហា​ធំ​បំផុត​របស់​មនុស្ស​ស្រី​សព្វថ្ងៃ ភាគច្រើន​គឺ​ចូល​ចិត្ត​ញ៉ាំ តែ​ចង់​ស្គម ចង់បាន​រាង​ស្អាត​។ ថ្ងៃនេះ​admin នឹង​ណែនាំ​ភេសជ្ជៈ​សុខភាព ផឹក​ទៅ​ជួយ​សម្រក​គីឡូ​បាន ជឿ​ថា​វា​អាច​ជួយ​ស្រី​ៗ​បាន​មួយ​ផ្នែក​ធំ​។ ភេសជ្ជៈ​នោះ​គឺ ទឹកឃ្មុំ​ក្រូចឆ្មារ…

បញ្ហា​ធំ​បំផុត​របស់​មនុស្ស​ស្រី​សព្វថ្ងៃ ភាគច្រើន​គឺ​ចូល​ចិត្ត​ញ៉ាំ តែ​ចង់​ស្គម ចង់បាន​រាង​ស្អាត​។ ថ្ងៃនេះ​admin នឹង​ណែនាំ​ភេសជ្ជៈ​សុខភាព ផឹក​ទៅ​ជួយ​សម្រក​គីឡូ​បាន ជឿ​ថា​វា​អាច​ជួយ​ស្រី​ៗ​បាន​មួយ​ផ្នែក​ធំ​។ ភេសជ្ជៈ​នោះ​គឺ ទឹកឃ្មុំ​ក្រូចឆ្មារ គ្រាន់តែ​ផឹក​មុន​ចូល​គេង អាច​ជួយ​ឲ្យ​ស្រក​បាន ២ គីឡូ​ក្នុង​រយៈពេល ១០ ថ្ងៃ​បាន​។ អ្នក​ចង់បាន​រាង​ស្លឹ​ម​ស្អាត អាច​សាក​ទាំងអស់​គ្នា​បាន​។

ទឹកក្រូច​ឆ្មា​រលាយ​ជាមួយ​ទឹកឃ្មុំ​ជួយ​សម្រក​បាន ២ គីឡូ​ក្នុង​រយៈពេល ១០ ថ្ងៃ

ក្រូចឆ្មារ​សម្បូរ​សារធាតុ​ល្អ​ៗ​ជា​ច្រើន ហើយ​វា​ក៏​ត្រូវ​បាន​ចាត់ទុកជា​ឱសថ​សម្រក​ទម្ងន់​ដែរ​។ គ្នា​យើង​ភាគច្រើន​ចូល​ចិត្ត​ផឹកទឹក​ក្រូច និង​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់​បាន​លឿន​។ តែ​ការ​ផឹកទឹក​ក្រូច​ជូរ​ពេក បណ្តាល​ឲ្យ​យើង​លែង​ចង់​ញ៉ាំ​អាហារ​។ អ៊ីចឹង​ហើយ​បានជា​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ​ក្រូចឆ្មារ​វិញ វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ថែម​ទាំង​សម្រក​ទម្ងន់​បាន​ទៀត ដោយ​គ្រាន់តែ​ផឹក​មុន​ពេល​ចូល​គេង ១០ នាទី​រយៈពេល ១០ ថ្ងៃ​ជាប់​គ្នា​។

តិច​និក និង​សារ​ប្រយោជន៍​ពី​ការ​ផឹកទឹក​ឃ្មុំ​ក្រូចឆ្មារ

តិច​និក​ផឹកទឹក​ឃ្មុំ​ក្រូចឆ្មារ ឲ្យ​មាន​ប្រសិទ្ធភាព និង​សម្រក​ទម្ងន់​បាន គឺ​គួរតែ​ផឹក​មុន​ចូក​គេង ១០ នាទី​ជា​រៀង​រាល់​យប់​ឲ្យ​បាន​ទៀងទាត់ យើង​នឹង​ឆាប់​ទទួល​បាន​លទ្ធផល​។ ធ្វើ​បែប​នេះ​ចាប់ពី ១០ ថ្ងៃ យើង​អាច​ស្រក​បាន​ចាប់ពី ២ គីឡូ​ឡើង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ ស្បែក​ក៏​មិន​ស្រអាប់​ដែរ​។ ការ​ផឹកទឹក​ឃ្មុំ​ក្រូចឆ្មារ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា​បាន​ដែរ​។ លើស​ពី​នេះ​វា​ក៏​ជួយ​កម្ចាត់​ជាតិពុល និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ឲ្យ​ធ្វើការ​បាន​ល្អ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ