ខេត្តស្វាយរៀង ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឲ្យអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤២នាក់ស្រី០៦នាក់ចេញពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសវៀតណាមវិំញ ដោយជនជាតិវៀតណាមទាំងនេះប្រព្រឹតបទល្មើស គឺលួចឆ្លងដែនមកស្នាក់នៅធ្វើការងារដោយខុសច្បាប់ គ្មានលិខិតឆ្លងដែននិងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បើតាមមន្ត្រីនគបាលច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា ការបណ្តេញចេញនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤២នាក់ (ស្រី០៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន បំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា និងអនុវត្តទោសចប់ (ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
តាមប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចបានធ្វើការបណ្តេញជនជាតិវៀតណាមចេញពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសវៀតណាមវិញគិតចាប់ពីថ្ងៃទី១០មករា២០២៥មកដល់ថ្ងៃទី១១កុម្ភៈ២០២៥អគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៣៣០នាក់ស្រី៩២នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតនិងព្រៃវល្ល៍ មូលហេតុជនជាតិវៀតណាមទាំងនោះលួចឆ្លងដែនចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើស (បទលួច បទប្រើប្រាស់ ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តនិងចរាចរណ៍អាវុធដោយខុសច្បាប់។ល។ )ហើយមកដល់ថ្ងៃទី២៦កុម្ភៈ២០២៥នេះបានបណ្តេញជនជាតិវៀតណាមសរុបចំនួន៣៧២នាក់ស្រី៩៨នាក់ ៕






ចែករំលែកព័តមាននេះ