ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ចាត់​ទុក​ការ​បង្កើន​ធនធានមនុស្ស​មាន​សារ​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការបង្កើន​​​ធនធានមនុស្ស​ពិតជា​មាន​សារសំខាន់ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ខណៈ​រាជរដ្ឋាភិបាល​នឹង​បន្ត​ធ្វើការ​វិនិយោគ​លើ​​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ទៅ​មុខ​រហូត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ
បង្កើន​​​ធនធានមនុស្ស​ពិតជា​មាន​សារសំខាន់ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ខណៈ​រាជរដ្ឋាភិបាល​នឹង​បន្ត​ធ្វើការ​វិនិយោគ​លើ​​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ទៅ​មុខ​រហូត ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​សៅ​ស៍​អុ​ី​ស​ថ៍​អេ​យ​សៀ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ខេត្តសៀមរាប សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា ការ​បង្កើន​ធនធានមនុស្ស​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល គឺជា​កិច្ចការ​សំខាន់​ណាស់​ព្រោះថា បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​ជីវិត​របស់​យើង​សព្វថ្ងៃ​។

រាជរដ្ឋាភិបាល​នឹង​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ឬ AI ទៅ​មុខ​ទៀត រហូត​ដល់ ហ្វា​យ​ជី (5G) ។ ហេដ្ឋា​រចនាសម្ព័ន្ធ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​AI នេះ​ទៅ​មុខ​ទៀត ។ សម្តេច​បវរធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​ប្រព័ន្ធ​AI​សំខាន់​ណាស់ ព្រោះថា វា​មិន​ស្រួល​ទេ បើសិន​យើង​ដើរ​មិន​ទាន់ ​វា​នឹង​មាន​គ្រោះថ្នាក់ ។ ថ្ងៃមុន ថ្នាក់ដឹកនាំ​ប្រទេស​អ៊ី​តា​លី​ម្នាក់ ដែល​ជា​មហាសេដ្ឋី​ បាន​ផ្ញើ​លុយ​១​លាន​អឺ​រ៉ូ​តាម​ទូរស័ព្ទ​ដោយ​ប្រើ​សម្លេង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ី​តា​លី ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា ​តើ​រដ្ឋមន្ត្រី​ការពារ​ជាតិ​មាន​ឲ្យ​ផ្ញើពិតមែន​ឬទេ តែ​គេ​ថា «មិន​មាន​ទេ​»​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​ក្នុង​ការ​អភិវឌ្ឍន៍​បន្ថែម ដែល​ទាក់ទង​និង​ប្រជាជន ។ ក្នុង​ករណី​ដែល​មាន​តែ​បច្ចេកវិទ្យា ហើយ​គ្មាន​ប្រជាជន​មាន​សមត្ថភាព​ប្រើប្រាស់​នោះ ក៏​ពិបាក​ដែរ ។ សម្តេច​បវរ​ធិប​តី​គូសបញ្ជាក់​ថា​៖ «​បើ​យើង​មាន​ទូរស័ព្ទ​ទំនើប​យ៉ាងណា​ក្តី បើ​យើង​ចង់​ប្រើប្រាស់​ឲ្យ​អស់​សក្តានុពល ហើយ​យើង​គ្មាន​សមត្ថភាព​ប្រើប្រាស់ តើ​វា​ធ្វើ​បាន​ឬទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទាំង​កុំព្យូទ័រ​ស្អាត​ល្អ ទូរស័ព្ទ និង​មន្ទីរពេទ្យ​ មាន​សម្ភារ​ទំនើប​ល្អ បើ​យើង​គ្មាន​អ្នកមាន​ចំណេះ​ជំនាញ​នោះ យើង​ក៏​មិន​អាច​ទៅ​រួច​ដែរ​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា​ កត្តា​សំខាន់​គឺ​ត្រូវ​តែ​ធ្វើការ​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព្រោះថា ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​វា​បាន​ទាក់ទិន​នឹង​ជីវិត​របស់​មនុស្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ