ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងស៊ីម៉ាក់ កំពុងរុករកគ្រា.ប់បែក និងគ្រា.ប់មិនទាន់ផ្ទុះនៅតាមគន្លងជីកព្រែកហ្វូណនតេជោ​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​អង្គភាព​ស៊ី​ម៉ាក់​បាន និង​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​រុករក​គ្រាប់បែក និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ទម្លាក់​ដោយ​យន្តហោះ​នៅ​សម័យ​សង្គ្រាម​តាម​គោលដៅ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។ នេះ​បើ​តាម​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់…

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​អង្គភាព​ស៊ី​ម៉ាក់​បាន និង​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​រុករក​គ្រាប់បែក និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ទម្លាក់​ដោយ​យន្តហោះ​នៅ​សម័យ​សង្គ្រាម​តាម​គោលដៅ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។ នេះ​បើ​តាម​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ ។

ឯកឧត្តម ហេង រតនា អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ បាន​សរសេរ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ អង្គភាព​ស៊ី​ម៉ាក់ បាន​ទទួល​ភារកិច្ច​ដាក់​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិន​ទាន់​ផ្ទុះ​សំណល់​សង្គ្រាម ដើម្បី​គាំទ្រ​ផ្តល់​សុវត្ថិភាព​សម្រាប់​ដំណើរការ​ជីក​ព្រែក​ហ្វូ​ណ​ន​តេ​ជោ​!! មោទកភាព​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ដ៏​ធំធេង និង​គ្រប់​ជំនាន់​!! ។

សូម​បញ្ជាក់​ថា ផ្លូវទឹក​ថ្មី​ទៅ​កាន់​សមុទ្រ​នេះ​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​៤ រួម​មាន ៖ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ ។

ផ្លូវទឹក​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ​៥,៤​ម៉ែត្រ ( ជម្រៅ​នាវាចរណ៍​៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព​០,៧​ម៉ែត្រ ) មាន​គន្លង​នាវាចរណ៍​ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ