ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋលើកគ្នាប្តឹងឱ្យជួយអន្តរាគមន៍ដូចប្តឹងខ្យល់ ព្រោះអ្នករំលោ.ភមានអំណា.ចធំ

11 ម៉ោង មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ 840 គ្រួសារ ស្មើនឹង6ភូមិ នៅ​ក្នុង​ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​អធិការកិច្ច និង​ក្រុម​អ្នក​សារព័ត៌មាន…

​ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ 840 គ្រួសារ ស្មើនឹង6ភូមិ នៅ​ក្នុង​ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​អធិការកិច្ច និង​ក្រុម​អ្នក​សារព័ត៌មាន ដោយ​ចោទប្រកាន់​ថា​អាជ្ញាធរ​ឃុំ​ជី​ផុ​ច និង​ស្រុក​មេ​សាង បាន​ឃុបឃិត​គ្នា​ជីកដី​បឹង​យក​អាចម៍ដី ចាក់​រំលោភ​យក​ដី​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ជី​ផុ​ច​រួម​តូច ជាង​មុន នឹង​លែង​មានទឹក​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ដូច​មុន​ទៀត​។

ប្រជាពលរដ្ឋ​ទាំង​អស់នោះ​បាន​រៀបរាប់​ប្រាប់​ថា កាលពី​ចុងឆ្នាំ 2024 ដី​បឹង​ដែល​នៅ​ខាងត្បូង​ស្ពាន ជី​ផុ​ច ត្រូវ​បាន​ឈ្មួញ​ក្នុងស្រុក​2​នាក់ និង​ទាហាន​ស្រុក​ម្នាក់ ចាក់​ដី​រំលោភ​យក ហើយ​ប្រជាពលរដ្ឋ 6 ភូមិ បាន​នាំ​គ្នា​ផ្ដិត​មេដៃ ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​និង​ស្រុក ឱ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ពាក្យបណ្ដឹង​ពុំ​ទទួល​បាន​លទ្ធផល ដោយ​អាជ្ញាធរ​ទាំង​ឃុំ​និង​ស្រុក គ្មាន​អ្នក​ណា​ចេញ​មុខ​អន្តរា​គម​និង​ហាមឃាត់​ឡើយ គឺ​បណ្ដោយ​ឱ្យ​គេ​ចាក់​ដី​រំលោភ​យក​ដី​បឹង រហូត​អស់​ជិត​7 ហិច​តា​។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ទៀត​ថា ដី 7 ហិច​តា ដែល​គេ​រំលោភ​យក​នោះ មិន​ទាន់​បាន​ដោះស្រាយ​ផង ពេល​នេះ​ស្រាប់តែ​លោក ផ​ន សា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រី​សុរិយោដី​ស្រុក​ម្នាក់​ឈ្មោះ ឈ​ន បាន​នាំ​គ្នា​ជីក​យក​ដី​បាត​បឹង ជី​ផុ​ច ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ជី​ផុ​ច យក​អាចម៍ដី​ចាក់​រំលោភ​យក​ដី​មាត់បឹង​ជី​ផុ​ច​បន្ថែម​ទៀត ( ជីក​យក​ដី​បាត​បឹង ចាក់​លុប​មាត់បឹង ) ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្តៅក្រហាយ ទើប​នាំ​គ្នា​ប្ដឹង​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​ចុះ​ផ្សាយ ឲ្យ​បានដឹង​ឮ​ដល់​ថ្នាក់ដឹកនាំ​ខាងលើ​តែ​ម្ដង​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ អាជ្ញាធរ​ឃុំ​ជី​ផុ​ច បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី 25 កុម្ភៈ​នេះ​ថា ពេល​មាន​ពលរដ្ឋ​ប្ដឹង ថា​មាន​គេ​ជីកដី​បឹង​នឹង​ចាក់​ដី​រំលោភ​យក​ដី​បឹង​ជី​ផុ​ច​ភ្លាម អាជ្ញាធរ​ឃុំ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម ប៉ុន្តែ​ពេល​ទៅ​ដល់​ឃើញ​អ្នក​ជីកដី​បឹង ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មេ​សាង ទើប​អាជ្ញាធរ​ឃុំ​ត្រូវ​នាំ​គ្នា​ត្រឡប់​មក​វិញ មិន​ហ៊ាន​ហាមឃាត់​គេ​ទេ ព្រោះ​បុណ្យ​ស​ក្ត័​គេ​ធំ​ជាង​។

ដោយឡែក​លោក ផ​ន សា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មេ​សាង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី 25 កុម្ភៈ​នេះ​ថា ទីតាំង​ដី​ដែល​កំពុង​ចាក់​នោះ គឺ​ពិតជា​ដី​របស់​លោក​មែន ហើយ​ការ​ចាក់​នោះ​គឺ​ចាក់​នៅ​ក្នុង​របង ក្នុង​ប្លង់​កម្មសិទ្ធិ​របស់​គាត់​ទេ មិន​បាន​ចាក់​លុប​រំលោភ​យក​ដី​បឹង​នោះ​ទេ ចំណែក​រឿង​អាចម៍ដី គ្រឿងចក្រ​គេ​ជីក​យក​មកពីណា មិន​ពាក់ព័ន្ធ​នឹង​លោក​ទេ​។ ដោយឡែក​លោក ហ៊ុន សុ​ផាត អភិបាលស្រុក​មេ​សាង ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​មន្ត្រី​បម្រើ​ការ​នៅ​សាលាស្រុក​មេ​សាង​បាន​ឲ្យ​ដឹង​ថា លោក​អភិបាលស្រុក​ជាប់​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅប្រទេស​ហើយ​ ។

តាមប្រភពព័ត៌មានចុងក្រោយពីសមត្ថកិច្ចនាវេលាម៉ោង៣និង១៦នាទីរសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥ នេះ​បាន​ឱ្យដឹងថា កងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះទៅចាប់ឃាត់ក្រុមគ្រឿងចក្រដែលកំពុងជីកដីបឹងជីផុច ដោយបានចាប់ឃាត់រថយន្តដឹកដីបាន២គ្រឿង អេស្កាជីក១គ្រឿង និងឃាត់ខ្លួនមនុស្ស៥នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ