ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបបាន ក្រោយពីធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឱ្យរងរបួស ហើយជនរងគ្រោះដាក់ពាក្យបណ្តឹងនគរបាលស្រាវជ្រាវឃាត់។
ការឃាត់ខ្លួនក្រុមក្មេងទំនើងដៃដល់បានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបាននិយាយឱ្យដឹងថា ក្រុមជនសង្ស័យដៃដល់ដែលឃាត់បានទី១-ឈ្មោះ ស៊ឹប ម៉ូសើ ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី (ស្ពឺ ) (អ្នកវាយម៉ូតូ និងជនរងគ្រោះ ) ២-ឈ្មោះ ប៊ិន បូឆីត ២១ ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (កាន់ដំបងនិងម៉ួកសុវត្ថិភាព) ។
៣-ឈ្មោះ មាក សៀវម៉ុល ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (កាន់មួកសុវត្ថិភាព) ៤-ឈ្មោះ ភឿត ឡុង ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី (ស្ពឺ) (ជិះម៉ូតូឌុបឈ្មោះប៊ិនបូឆីត ៥-ឈ្មោះ សល់ សុភាន់ ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (កាន់ដំបងឬស្សី )និងទី៦-ឈ្មោះ យ៉ុក រុំ ភេទប្រុស អាយុ២២ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី (ស្ពឺ) (កាន់ដំបងប្ញស្សី)។
មន្ត្រីនគរបាលបានឱ្យដឹងថានៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១ និង២០ នាទី មាន ឈ្មោះ ញ៉ លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកនិចពណ៍ស-លឿង ឌុប ឈ្មោះ យាន វុតថា ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិ ត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយ មិត្តភក្តិខ្លួនឈ្មោះ រ៉ូម៉ា ភេទប្រុស អាយុប្រហែល១៧ ឆ្នាំ រស់នៅផ្ទះជួលម្តុំ ឃុំតាំងដួង ជិះម៉ូតូម៉ាកសង់ ឌុបគ្នា២នាក់ (មិត្តភ័ក្ក្រ ឈ្មោះ រ៉ូម៉ា) ក្នុងគោលបំណងជូនមិត្តភ័ក្តទៅភូមិថ្មបាំង ឃុំវាល លុះជិះដល់ផ្លូវបេតុង មុខ ផ្ទះជួលរបស់រោងចក្រ ខនថេ ឌើ ស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏មានក្រុមជនសង្ស័យ មួយក្រុម ស្ទាក់វាយ និងកាប់ ក្រុមខាងលើ បណ្តាលអោយ ឈ្មោះ យាន វុតថា រងរបួស ដៃខាងឆ្វេង ត្រូវ និងកាំបិត ដេរ១៥ថ្នេ និងរបួស លើខ្លួនស្រាល រួចជនសង្ស័យបានវាយលើម៉ូតូ ម៉ាកនិចពណ៍ស-លឿង ស្លាកលេខ KW -8322 របស់ឈ្មោះ យាន វុតថា បណ្តាលអោយបែកស្តុប មុខ-ក្រោយ កំពិតស្លាកលេខ បែកក្បាំងទាំងសងខាង ។ ភ្លាមនោះឈ្មោះ ញ៉ លីហួ និងឈ្មោះ រ៉ូម៉ា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានជិះម៉ូតូរត់យករួចខ្លួនអស់ ។
មន្ត្រីនគរបាលបានបន្តទៀតថា÷លុះព្រឹកថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២៥ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាល ក្រោយទទួលបានបណ្តឹងកំលាំងផ្នែកនគរបាលយុត្តធម៌ស្រុក និងប៉ុស្តិ៍ធ្វើការ ស្រាវជ្រាវ កំណត់មុខសញ្ញាសង្ស័យចំនួន០៦នាក់បន្តបន្ទាប់តែម្តង។ ចំណែកក្រុមបក្ខពួកមួយចំនួនទៀតមិនអាចកំណត់អត្តសញ្ញាណបាននៅឡើយ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា÷ ក្រោយសួនាំជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន វាយលើម៉ូតូជនរងគ្រោះ វាយលើជនរងគ្រោះ និងកាន់មួកសុវត្ថិភាព និង ដំបងឬស្សីក្នុងហេតុការណ៍នោះពិតមែន មូលហេតុគឺដោយសា ក្រុមនោះបានជិះម៉ូតូដេញធាក់ខ្លួនមុន។
បច្ចុប្បន្នក្រុមជនសង្ស័យដៃដល់ទាំង០៦នាក់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ