ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោមព័ទ្ធផ្ទះមុខសញ្ញាចោរប្ល.ន់​ប្រដាប់​អាវុ.ធ ​បា.ញ់តបតគ្នាច្រើនគ្រា.ប់​រវាងសមត្ថកិច្ចនិងជនសង្ស័យ

8 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: មុខសញ្ញា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​យ៉ាងសកម្ម ល្បី​ថា​ជា​អតីត​អាវុធហត្ថ​ម្នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់​គ្រប់​ទីកន្លែង​…​ទីបំផុត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាមដាន​ដឹង​ជន​នេះ​មក​ជ្រក​នៅផ្ទះ​របស់​ខ្លួន ទើបតែនឹង​ទិញ​ស្ថិត​នៅ​ភូមិ​ឡអិដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។​ ដោយ​កម្លាំង​ជា​ច្រើន​នាក់​បាន​ឡោម​ព័ទ្ធ​និង​បាញ់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​គ្រាប់…

0:00
0:00

ខេត្តកំពង់ចាម​: មុខសញ្ញា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​យ៉ាងសកម្ម ល្បី​ថា​ជា​អតីត​អាវុធហត្ថ​ម្នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់​គ្រប់​ទីកន្លែង​…​ទីបំផុត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាមដាន​ដឹង​ជន​នេះ​មក​ជ្រក​នៅផ្ទះ​របស់​ខ្លួន ទើបតែនឹង​ទិញ​ស្ថិត​នៅ​ភូមិ​ឡអិដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។​ ដោយ​កម្លាំង​ជា​ច្រើន​នាក់​បាន​ឡោម​ព័ទ្ធ​និង​បាញ់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​គ្រាប់ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ឆ្នាំ​២០២៥​ មុខសញ្ញា​នេះ​នៅ​មិន​ទាន់​ប្រគល់​ខ្លួន​ជូន​ដល់​កម្លាំង​សមត្ថកិច្ច​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​: ក្រោយ​ពី​តាមដាន​យ៉ាង​ស្អិត រហូត​​ឈាន​ដល់​ដឹង​ទីលំនៅ​របស់​​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធមុខសញ្ញា​ប្លន់​រូប​នេះ ស្ថិត​នៅ​ភូមិ​ឡអិដ្ឋ​សង្កាត់​បឹង​កុក ដោយ​ធ្វើ​ឡើង​តាំងពី​ម៉ោង​២​យប់​រំលង​អ​ធ្រា​ត រហូត​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ក៏​ឮ​សំឡេង​គ្រាប់​បាញ់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ភូមិ​ខ្លះ​នាំ​គ្នា​រត់​ចេញពីផ្ទះ​ទៅ​រក​កន្លែង​សុវត្ថិភាព​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សំឡេង​គ្រាប់កាំភ្លើង​បាញ់​ស្ងប់ស្ងាត់​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​តែ​បន្ត​ព័ទ្ធ​ផ្ទះ​នោះ​ដោយ​មិន​ឱ្យ​មុខសញ្ញា​ចេញ​ទៅ​ណា​នោះ​ទេ​។ នៅ​ជញ្ជាំង​ផ្ទះ​គេ​ឃើញ​ស្នាម​គ្រាប់​បាញ់​ឡើង​សុស ​និង​​បែក​កញ្ចក់​បង្អួច​ផ្ទះ​របស់​ជនសង្ស័យ​។

​សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី ៣១​ មករា កន្លង​ទៅ ​មុខសញ្ញា​ចោរប្លន់​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​សិស្ស យក​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​ជាង​៣០០០​ដុល្លារ នៅ​ចំណុច​ភ្នំ​ហាន់ជ័យ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។

សូម​បញ្ជាក់​ថា​មុខសញ្ញា​ចោរប្លន់​រូប​នេះ​ទើបតែ​ទិញ​ផ្ទះ​នៅ​ភូមិ​ឡឥដ្ឋ​បាន​ប្រមាណ​៥​ខែ​ប៉ុណ្ណោះ​។ ហើយ​មុខសញ្ញា​នេះ​មាន​លុយ​ដើរ​ចងការ​ឲ្យ​ប្រជាជន​នៅ​ភូមិ​កំពង់​ឫស្សី​ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

សូម​បញ្ជាក់​ថា​ការ​បាញ់​តបត​គ្នា​នេះ​បណ្ដាល​ឲ្យ​កម្លាំង​សមត្ថកិច្ច​ម្នាក់​រង​របួស​ជើង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ