ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងសម្លា.ប់ខ្លួននៅកម្ពុជា ៖ បញ្ហាដែលត្រូវចាប់ផ្តើមដោះស្រាយ

5 ម៉ោង មុន

នៅ​ក្នុង​មួយ​ឆ្នាំ​អ្នកជំនាញ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ថា មាន​អ្នក​ធ្វើ​អត្ត​ឃា​.​ត​ប្រមាណ​ជា​២០០​នាក់ ។ ចំនួន​នេះ អាច​តិច បើ​និយាយ​នៃ​អត្រា​ធ្វើ​អត្ត​ឃា​.​ត​ប្រចាំឆ្នាំ ដែល​បាន​កត់សម្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​កសាង​ផែនការ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ដ​ឃា​.​ត​ថ្នាក់​ជាតិ​ដ៏​មាន​ប្រសិទ្ធភាព​មួយ…

នៅ​ក្នុង​មួយ​ឆ្នាំ​អ្នកជំនាញ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ថា មាន​អ្នក​ធ្វើ​អត្ត​ឃា​.​ត​ប្រមាណ​ជា​២០០​នាក់ ។ ចំនួន​នេះ អាច​តិច បើ​និយាយ​នៃ​អត្រា​ធ្វើ​អត្ត​ឃា​.​ត​ប្រចាំឆ្នាំ ដែល​បាន​កត់សម្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​កសាង​ផែនការ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ដ​ឃា​.​ត​ថ្នាក់​ជាតិ​ដ៏​មាន​ប្រសិទ្ធភាព​មួយ គួរតែ​ដាក់​ចេញ​ឲ្យ​បាន​ឆាប់ ។

ជា​ការ​ពិត តាម​អ្វី​ដែល​វេជ្ជបណ្ឌិត​ជំនាញ​បាន​បង្ហាញ​នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​កម្មវិធី​សិក្ខាសាលា​ស្តី​ពី «​ការ​អភិវឌ្ឍ​ផែនការ​សកម្មភាព​ពហុ​វិស័យ សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ត​ឃា​.​ត​» កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថិតិ​នៃ​ការ​ធ្វើ​អត្ត​ឃា​.​ត​នៅ​កម្ពុជា គឺ​នៅ​ទាប​នៅឡើយ​ទេ បើ​ធៀប​នឹង​តួរ​លេខ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ក៏​មិន​អាច​មើល​ស្រាល​ស្ថានការណ៍​បាន​ដែរ ។

តាម​អ្វី​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​កត់សម្គាល់​នៅ​ក្នុង​មួយ​ឆ្នាំ​មាន​ករណី​ធ្វើ​អត្ត​ឃា​.​ត​សរុប​ប្រមាណ​ជា​៧២ ម៉ឺន​នាក់ ហើយ​អត្ត​ឃា​.​ត​នេះ គឺ​មាន​ចន្លោះ​ពី​១៥ ទៅ​២៩ ឆ្នាំ ហើយ​៧៣ ភាគរយ គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជីវភាព​ក្រីក្រ និង​អ្នក​ដែល​មាន​ជីវភាព​មធ្យម ។

នេះ​ជា​អ្វី​ដែល​គេ​បាន​កត់ត្រា​នៅ​លើ​ពិភពលោក ប៉ុន្តែ​នៅ​កម្ពុជា​អ្នកជំនាញ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គឺ​មាន​ប្រមា​ន​ជា​២១២​ករណី ដោយនៅ​ក្នុង​នោះ​៧៩ ភាគរយ​ជា​បុរស ។ ស្ថិតិ​នេះ​បង្ហាញ​ថា នៅ​ក្នុង​ចំណោម​ប្រជាជន​១០​ម៉ឺន​នាក់ គឺ​មាន​អត្រា​អ្នក​ធ្វើ​អត្ត​ឃា​.​ត​នោះ​ត្រឹមតែ​៤,៩ នាក់ ប៉ុណ្ណោះ​ដោយនៅ​ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​អត្រា​ខ្ពស់​ជាងគេ ពោល គឺ​៣៩​ភាគរយ កណ្តាល​៨​ភាគរយ បាត់ដំបង និង​សៀមរាប ៧​ភាគរយ ព្រះ​សីហ​នុ​៦​ភាគរយ ស្វាយ​រៀង​៥​ភាគរយ កំពង់ឆ្នាំង​៤​ភាគរយ កំពង់ស្ពឺ​៣​ភាគរយ បន្ទាយ​មាន​ជ័យ និង​កំពង់ចាម​២​ភាគរយ ហើយ​ខេត្ត​នានា​ផ្សេង​ទៀត គឺ​១៧​ភាគរយ ។

មូលហេតុ​នៃ​ការ​ធ្វើ​អត្ត​ឃា​.​ត​មិន​បាន​បញ្ជាក់ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា មធ្យោបាយ​នៃ​ការ​ធ្វើ​អត្ត​ឃា​.​ត​ច្រើន​បំផុត គឺ​ចង​.​ក ដែល​មាន​រហូត​ដល់​៦២​ភាគរយ លោត​ពីលើ​ស្ពាន​២៣​ភាគរយ អំពើ​ហិ​.​ង្សា​៧​ភាគរយ លោត​ពីលើ​អគារ​៥​ភាគរយ លេបថ្នាំ​២​ភាគរយ និង​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​១​ភាគរយ ។ នេះ គឺជា​អ្វី​សោ​ដ​នា​.​ដ​កម្ម​មួយ ទោះបីជា​ស្ថិតិ​នៅ​កម្ពុជា​នៅ​តិច​ក៏​ដោយ ហើយ​អរគុណ​ដែល​ក្រសួងសុខាភិបាល​ចាប់ផ្តើម​គិតគូ​រលើប​ញ្ហ​នេះ ក្រោយ​ពេល​ដែល​សង្គម​យើង​ហាក់​មិនសូវ​យកចិត្តទុកដាក់ ។ អរគុណ​អ្នកជំនាញ​ដែល​បាន​សិក្សា​ស្រាវជ្រាវ ប៉ុន្តែ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​លើ​បញ្ហា​នេះ​គួរតែ​ធ្វើការ​អង្កេត​ឬ​ក៏​ការ​សិក្សា​រកហេតុ​ផល​នៃ​ការ​ធ្វើ​អត្ត​ឃា​.​ត​នេះ​បន្ថែម​ទៀត ដើម្បី​យើង​អាច​ចាក់សោរ​ដោះស្រាយ​បញ្ហា​នេះ​កុំអោយ​វា​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​នៅ​ថ្ងៃ​អនាគត ។

តាម​ការ​កត់ត្រា និង​កំណត់​ជា​មូលហេតុ​នៃ​ការ​ធ្វើ​អត្ត​ឃា​.​ត​នៅ​លើ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា ហេតុផល​នៃ​ការ​ធ្វើ​អត្ត​ឃា​.​ត គឺ​មាន​ច្រើន​មុខ ប៉ុន្តែ​សំខាន់ គឺ​ឥទ្ធិពល​ដោយ​កត្តា​សង្គម វប្បធម៌ ជីវសាស្ត្រ ចិត្តសាស្ត្រ និង​បរិស្ថាន​នៅ​ក្នុង​វដ្ត​នៃ​ជីវិត​មនុស្ស ។

មក​ដល់​ពេល​នេះ​យើង​ដឹង​ថា ក្រសួងសុខាភិបាល​បាន​កំពុង​តែ​រៀបចំ​នៅ​ក្នុង​កសាង​ផែនការ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ដ​ឃា​.​ត ដូច្នេះ​ការ​សិក្សា​លម្អិត​អំពី​ប្រភព​ឬ​ហេតុផល​ក៏​ជា​ចំណុច​មួយ​សំខាន់​ឈាន​ទៅ​រក​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​កុំអោយ​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ផង​ដែរ ។

ការ​ធ្វើការ​អត្ដ​ឃា​.​ត​ជា​មូលហេតុ​នាំមុខ​នៃ​មូលហេតុ​នាំមុខ​នៃ​ការ​ស្លា​.​ប់​ទាំង​២០ ហើយ​អង្គការសហប្រជាជាតិ​ក៏​បាន​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាមួយនឹង​សូចនាករ​ជាក់លាក់​ដោយ​ត្រូវ​កាត់​បន្ថយ​អត្រា​មរណភាព​នៃ​ការ​ធ្វើ​អត្ដ​ឃា​.​ត​ឱ្យ​១/៣ ត្រឹម ឆ្នាំ​២០៣០ ដូច្នេះ​កសាង​ផែនការ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ដ​ឃា​.​ត​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​អ្វី​ដែល​កម្ពុជា​គួរតែ​ធ្វើ ដើម្បី​ជួយ​ប្រជាជន​របស់​ខ្លួន និង​ក៏​ដើម្បី​ជួយ​ជា​មធ្យោបាយ​រួមចំណែក​កាត់​បន្ថយ​សម្ពាធ​នៃ​បញ្ហា​នៅ​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

សរុប​ទៅ ការ​ធ្វើ​អត្ដ​ឃា​.​ត​នៅ​កម្ពុជា​យើង វា គឺជា​បញ្ហា​សង្គម​មួយ​ដែល​យើង​គួរតែ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ហើយ​ដើម្បី​ឲ្យ​កិច្ចការ​នេះ​មាន​ភាព​រីក​ចម្រើន និង​កែ​លំអរ​វា​ទាមទារ​ការ​ចូលរួម និង​យកចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​។
ករណី​ស្លា​.​ប់​មួយ​ឆ្នាំ​មាន​ជាង​២០០ ករណី គឺ​តិច​មែន ប៉ុន្តែ​កុំ​ភ្លេច​ថា ទម្រាំ​មនុស្ស​ជាង​២០០​នាក់ សម្រេចចិត្ត​បែប​នេះ​ពួក​គេ​អាច​នឹង​មាន​ផល​នៃ​បញ្ហា​នោះ​វា​ចាក់ស្រេះ​ខ្លាំង​រហូត​ហ៊ាន​ដល់​បញ្ចប់ជីវិត ដែល​គេ​គ្រប់​គ្នា​គិត​ថា គឺ​វា​មាន​តម្លៃ​ថ្លៃ​បំផុត ហើយ​គ្រប់​គ្នា​ដែល​កើតមក​នៅ​លើ​លោក​នេះ គ្មាន​នរណា​ម្នាក់​ចង់​ស្លា​.​ប់​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ