រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជម្លោះជាមួយនឹងសង្សាររបស់ខ្លួននៅក្នុងបន្ទប់ជួល ត្រូវនារីជាសង្សារទាញកាំបិតកាប់បណ្ដាលឲ្យរងរបួសហូរឈាម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវ៤៤MC សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការរៀបរាប់របស់បុរសដែលជាអ្នករងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ ជាមួយនិងនារីជាសង្សារ មានជម្លោះជាមួយគ្នា២ទៅ៣ថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុ រូបគាត់បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលរបស់សង្សារគោលបំណងដើម្បីយកខោអាវនិងស្បែកជើងរបស់ខ្លួន ក៍ទាស់ពាក់សម្តីគ្នាតិចតួច ស្រាប់តែនារីជាសង្សារបានទាញកាំបិតប៉័ងតោកាប់ចំនួនពីរកាំបិតមួយបណ្តាលឲ្យត្រូវស្មានិងចំក្បាលហូរឈាមតែម្ដង ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ មានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកើតហេតុ និងបានអោយអោយភាគីទាំងសងខាងទៅប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីដាក់ពាក្យបណ្ដឹង តែបុរសជាសង្សារមិនចង់មានរឿងវែងឆ្ងាយ នោះទេក៍បញ្ចប់រឿងត្រឹមនិង ។ ដោយឡែកខាងនារីជាសង្សារមិនបាននៅទីតាំងកើតហេតុនោះទេ គឺបានគេចចេញទៅបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ បុរសរូបនោះក៏បានចេញទៅព្យាបាលរបួសដោយខ្លួនឯងតែម្តងទៅ ៕






ចែករំលែកព័តមាននេះ