ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ និង​អង្គការ​ On The Road នឹង​ធ្វើការ​កែ​ច្នៃសំណល់គ្រាប់​មី.ន​និង​យុទ្ធភណ្ឌ​សង្គ្រា.ម ឱ្យ​ក្លាយ​ជា​វត្ថុ​អនុស្សាវរីយ៍​

6 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ស៊ី​ម៉ាក់​កម្ពុជា និង​អង្ក​ការ​On The Road នឹង​ធ្វើការ​កែ​ច្នៃ​សំណល់ គ្រាប់​មីន​និង​យុទ្ធភណ្ឌ​សង្គ្រាម​ឱ្យ​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍ បម្រើ​ឱ្យ​ទីផ្សារ​អនុ​ស្សាវ​រី យ៍​នៅ សារមន្ទីរ​តេ​ជោ​សន្តិភាព ក៏​ដូច​ជា​ការ​ប្រែក្លាយ…

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ស៊ី​ម៉ាក់​កម្ពុជា និង​អង្ក​ការ​On The Road នឹង​ធ្វើការ​កែ​ច្នៃ​សំណល់ គ្រាប់​មីន​និង​យុទ្ធភណ្ឌ​សង្គ្រាម​ឱ្យ​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍ បម្រើ​ឱ្យ​ទីផ្សារ​អនុ​ស្សាវ​រី យ៍​នៅ សារមន្ទីរ​តេ​ជោ​សន្តិភាព ក៏​ដូច​ជា​ការ​ប្រែក្លាយ ពី​វត្ថុ​សម្រាប់​សម្លាប់​មនុស្ស ទៅ​ជា​វត្ថុ​ដែល​អាច​បម្រើ​មនុស្ស​ដោយ​សន្តិភាព​។​

​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​)​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ នៅ​ទីបញ្ជាការដ្ឋាន​ស៊ី​ម៉ាក់​ភ្នំពេញ​លោក​និង​លោក Ayumu TAKAHASHI​ប្រធាន​ក្រុមប្រឹក្សា​អង្គការ On The Road បាន​ចូលរួម​ពិធី​ចុះ ហត្ថ​លេ ខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​លើ​គម្រោង​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​ការ​កែ​ច្នៃ​សំណល់​ជ័រ​/​លោហធាតុ​នៃ​យុទ្ធភណ្ឌ​សង្គ្រាម​ដេ​ី​ម្បី​ផលិត​អនុស្សាវរីយ៍ រវាង​អង្គភាព​ស៊ី​ម៉ាក់ និង​អង្គការ On The Road​។

​លោក​ហេ រតនា​បាន​លើក​ឡើង​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​អង្គភាព​ស៊ី​ម៉ាក់ នឹង​បង្កើត​រោង​ជាង​សម្រាប់​ធ្វើការ​កែ​ច្នៃ សំណល់​ជ័រ​/​លោហធាតុ​នៃ​យុទ្ធភណ្ឌ​សង្គ្រាម ដោយ​មានការ​បណ្តុះបណ្តាល​ដោយ​អ្នកជំនាញ​វិចិត្រ​ជប៉ុន​នៅ​ប្រទេស​ជប៉ុន ព្រមទាំង​ជួយ​រៀប ចំ​សម្ភារ​បច្ចេកទេស​សម្រាប់​ផលិត​នៅ​កម្ពុជា​ដោយ​ដោយ​អង្គភាព​ស៊ី​ម៉ាក់​ម្ចាស់​ការ​ផលិត​ដោយ​ខ្លួនឯង​។​

​លោក​បញ្ជាក់​ថា​៖«​គម្រោង​នេះ​នឹង​ផ្តល់​ការងារ​ដល់​ជន​ពិការ និង​ចូលរួម​ផលិត​និង​លក់​បម្រើ​ឱ្យ​ទីផ្សារ​អនុស្សាវរីយ៍​នៅ​សារមន្ទីរ​តេ​ជោ​សន្តិភាព ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​និង​នៅ​ទីផ្សារ​នៅ​ប្រទេស​ជប៉ុន​»​។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​រំលឹក​ផង​ដែរ​ថា​កាលពី​កំឡុង​ខែសីហា ឆ្នាំ​២០២៤ លោក​ធ្លាប់​បាន​ជួប​ពិភាក្សា​ការងារ នេះ​ជាមួយ​វិចិត្រ​ជប៉ុន​ដែល​មានគំនិត​កែ​ច្នៃ​សារ​ធា តុ​ជ័រ​សំរាម​នៅ​តាម​សមុទ្រ រើស​មក​កែ​ច្នៃ​ជា​វត្ថុ​អនុស្សាវរីយ៍​មាន​តម្លៃ នៅ​ខេត្ត​អូ​គី​ណា​វ៉ា​។

​អង្គភាព​ស៊ី​ម៉ាក់​ក៏​មាន​គោលបំណង​កែ​ច្នៃ​សំណល់​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​សង្គ្រាម​ឱ្យ​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍ បម្រើ​ឱ្យ​ទីផ្សារ​អនុស្សាវរីយ៍​នៅ​សារមន្ទីរ​តេ​ជោ​សន្តិភាព ក៏​ដូច​ជា​ការ​ប្រែក្លាយ​ពី​វ ត្ថុ​សម្រាប់​សម្លាប់​មនុស្ស ទៅ​ជា​វត្ថុ​ដែល​អាច​បម្រើ​មនុស្ស​ដោយ​សន្តិភាព​។​

តាម​រយៈ​គម្រោង​ផែនការ​នេះ អង្គភាព​ស៊ី​ម៉ាក់​នឹង​ផ្តល់​ដល់​ជន​ពិការ​ដោយសារ​មីន មាន​លទ្ធភាព​បម្រើ​ការងារ​ក្នុង​សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ​នេះ និង​លក់ដូរ​នៅ​សារមន្ទីរ​តេ​ជោ​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ