ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​កីឡា​តម្លៃ​ថ្លៃ​បំផុត​ទាំង​១០​លើ​លោក​ឆ្នាំ ២០២៤ គ្មាន​បាល់ទាត់​សូ​ម្បី​តែ​មួយ

2 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​គ្នា Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អា​មេ​រិ​ក ឬ American Football ឈរ​ជា​ក្ល​បិ​កីឡា​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក…

សហរដ្ឋអាមេរិក ៖ ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​គ្នា Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អា​មេ​រិ​ក ឬ American Football ឈរ​ជា​ក្ល​បិ​កីឡា​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ខណៈ​បញ្ជី​ក្លិប​កីឡា​កំពូល​ទាំង ១០ ឬ Top 10 ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​របស់​ទស្សនា​ពាណិជ្ជកម្ម Forbes ពុំ​មាន​ក្លិប​កីឡាបាល់ទាត់​សូ​ម្បី​តែ​មួយ បើ​ទោះបីជា «​បាល់ទាត់​» ជា​កីឡា​មាន​ប្រជាប្រិយ​ខ្លាំង​ជាងគេ​លើ​ពិភពលោក​ក៏​ដោយ​។

បញ្ជី​ក្លិប​កីឡា​ទាំង ១០ មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ ២០២៤ ដែល​ជា​របាយការណ៍​ចុង​ក្រោយ​របស់​ទស្សនាវដ្តី Forbes ៖
១. Dallas Cowboys (​បាល់ទាត់​បែប​អា​មេ​រិ​ក​) តម្លៃ ១០.១​ពាន់​លាន​ដុល្លារ
២. Golden State Warriors (​បាល់បោះ​អា​មេ​រិ​ក​) តម្លៃ ៨.៨​ពាន់​លាន​ដុល្លារ
៣. Los Angeles Rams (​បាល់ទាត់​បែប​អា​មេ​រិ​ក​) តម្លៃ ៧.៦​ពាន់​លាន​ដុល្លារ
៤. New York Yankees (​បេ​ស្ប​ល​អា​មេ​រិ​ក​) តម្លៃ ៧.៥៥​ពាន់​លាន​ដុល្លារ

៥. New York Knicks (​បាល់បោះ​អា​មេ​រិ​ក​) តម្លៃ ៧.៥​ពាន់​លាន​ដុល្លារ
៦. New England Patriots (​បាល់ទាត់​បែប​អា​មេ​រិ​ក​) តម្លៃ ៧.៤​ពាន់​លាន​ដុល្លារ
៧. New York Giants (​បាល់ទាត់​បែប​អា​មេ​រិ​ក​) តម្លៃ ៧.៣​ពាន់​លាន​ដុល្លារ
៨. Los Angeles Lakers (​បាល់បោះ​អា​មេ​រិ​ក​) តម្លៃ ៧.១​ពាន់​លាន​ដុល្លារ
៩. New York Jets (​បាល់ទាត់​បែប​អា​មេ​រិ​ក​) តម្លៃ ៦.៩​ពាន់​លាន​ដុល្លារ
១០. San Francisco 49ers (​បាល់ទាត់​បែប​អា​មេ​រិ​ក​) តម្លៃ ៦.៨​ពាន់​លាន​ដុល្លារ

ដោយឡែក ក្លិប​បាល់ទាត់ Real Madrid (​អេ​ស្ប៉ា​ញ​) តម្លៃ ៦.៦​ពាន់​លាន​ដុល្លារ​, ក្លិប​បាល់ទាត់ Manchester United (​អង់គ្លេស​) តម្លៃ ៦.៥៥​ពាន់​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៤, ក្លិប​បាល់ទាត់ Barcelona (​អេ​ស្ប៉ា​ញ​) តម្លៃ ៥.៦​ពាន់​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២០, ក្លិប​បាល់ទាត់ Liverpool (​អង់គ្លេស​) តម្លៃ ៥.៣៧​ពាន់​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២៧, ក្លិប​បាល់ទាត់ Manchester City (​អង់គ្លេស​) តម្លៃ ៥.១​ពាន់​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣១ ក្លិប​បាល់ទាត់ Bayern Munich (​អា​ល្លឺ​ម៉​ង់​) តម្លៃ ៥​ពាន់​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣៤ និង​ក្លិប​បាល់ទាត់ Paris Saint-Germain (​បារាំង​) មាន​តម្លៃ ៤.៤​ពាន់​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧៤ ក្នុង​បញ្ជី​កំពូល​ទាំង ៥០ ឬ Top 50 របស់​ទស្សនាវដ្តី Forbes ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ