ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវឃាត់ខ្លួនពី​បទ​ក្លែងប.ន្លំ​ឯ​កសារ​លក់​រថយន្ត​​១​គ្រឿង

12 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ក្លែងបន្លំ​ឯ​សារ​លក់​រថយន្ត​ម៉ាក់​ឡង់​គ្រី​ស័​រ​១​គ្រឿង ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេតបន្ទាយមានជ័យ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេ​បញ្ជា​កសរ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ក្លែងបន្លំ​ឯ​សារ​លក់​រថយន្ត​ម៉ាក់​ឡង់​គ្រី​ស័​រ​១​គ្រឿង ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេតបន្ទាយមានជ័យ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេ​បញ្ជា​កសរ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ សែ​ម ម៉ា​ប់ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​មណ្ឌល​៧ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ សូល រិ​ទ្ធ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខ​របរជា​​មន្ត្រី​កងរាជអាវុធហត្ថ ​មាន​លំនៅ​ដ្ឋា​ន​ភូមិ​ចំការឪឡឹក សង្កាត់​ចោម​ឆៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ប្តឹង​ឈ្មោះ សែ​ម ម៉ា​ប់ ពី​បទ​ឆ​បោក​លក់​រថយន្ត​ឡុ​ង​គ្រី​ស្ស័រ​​ស៊េរី​​ឆ្នាំ​២០១០​ឡើង​ស៊េរី​ឆ្នាំ​២០២២​ ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​លក់​រថយន្ត​តំលៃ​៣១.០០០​ដុល្លា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣​ នៅ​ចំណុច​កា​រ៉ា​សាំង​ភី​ធី​ធី​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​បណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥​នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ហើយ​នាំ​យក​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត តាម​បណ្តឹង​និង​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ