ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមអ្នកញៀ.នជ.ល់មាន់អញ្ជើញមក! ល្បែ.ងស៊ី​ស.ង​គ្រប់​ប្រភេទ​នៅ​ក្នុងស្រុក​ភ្នំស្រួច នៃ​ខេត្តកំពង់ស្ពឺ បាន​បើក​ដំណើរការ​វិញ​ហើយ

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាន​បើក​ដំណើរការ​វិញ​ហើយ​នៅ​ក្នុងស្រុក​ភ្នំស្រួច នៃ​ខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​បិទ​មួយ​រយៈ​ខ្លី​ប្រមាណមួយដង្ហើមចង្រិត ព្រោះមានអ្នកញៀនល្បែងច្រើនណាស់ ។ ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មាន (​បញ្ជល់មាន់ ជល់​មាន់​តាម​អន​ឡាញ…

ខេត្តកំពង់ស្ពឺ​ ៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាន​បើក​ដំណើរការ​វិញ​ហើយ​នៅ​ក្នុងស្រុក​ភ្នំស្រួច នៃ​ខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​បិទ​មួយ​រយៈ​ខ្លី​ប្រមាណមួយដង្ហើមចង្រិត ព្រោះមានអ្នកញៀនល្បែងច្រើនណាស់ ។

ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មាន (​បញ្ជល់មាន់ ជល់​មាន់​តាម​អន​ឡាញ បៀរ អាប៉ោង និង​កន្ទុយលេខ​) ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​នោះ មាន​មួយ​កន្លែង​ធំ​ជាងគេ​ដែល​គេ​ស្គាល់​ម្ចាស់ គឺ​លោក​ម៉ៅ ហៅ​មេ​(១១)​ ដ៏ល្បីល្បាញដុះស្លែយូរហើយ អ្នកណាក៏ស្គាល់ដែរ ។

លោក ម៉ៅ ហៅ​មេ​(១១)​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា មាន​ខ្នងបង្អែក​គ្រាក់​ៗ​នៅ​ពីក្រោយ ធ្វើ​ជា​ខ្នងបង្អែក​ទៀត​ផង​។

បើ​អ្នក​ណា​ចង់ទៅ​លេងល្បែង​បញ្ជល់មាន់​និង​អាប៉ោង អាច​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៤ ឆ្លងកាត់​ទីរួមខេត្ត​កំពង់ស្ពឺ ដល់​បង្គោលគីឡូម៉ែត្រ​លេខ​៨៦~៨៧ ផ្សារ​ត្រែង​ត្រ​យឹ​ង បត់​ស្តាំ​ចូល​ទៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ​ប្រហែល​៥~៦​គីឡូម៉ែត្រ និង​ទៅ​ដល់​ស្ថានីយ៍​ប្រេង​យីហោ តេ​លា រួច​បត់​ឆ្វេង​ចូល​តាម​ចំការ​ស្វាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ នឹង​បាន​ទៅ​ដល់​សង្វៀន​បញ្ជល់មាន់​របស់​លោក​ម៉ៅ ហៅ​មេ​(១១)​ហើយ ។ អាច​ចូល​ទៅ​លេងល្បែង​ស៊ីសង​ផ្សេង​ៗ​ទៀត​បាន មិន​បារម្ភ​អ្វី​ឡើយ​។

ប្រភព​បន្ត​ថា បើ​ទោះបីជា​កន្លង​ទៅ​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ចាស់ ផ្លាស់​ប្តូរ ដល់​លោក ជាម ច័ន្ទ សោភ័ណ បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក៏​ដោយ ក៏​ឈ្មោះ ម៉ៅ ហៅ​មេ​(១១) នៅ​តែ​គឃ្លើន​មិន​ខ្លាច​ឡើយ​បន្ត​លេង​រាល់ថ្ងៃ គូពិសេស​គឺ​ថ្ងៃ​ច័ន្ទ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ហើយ​ភ្នាល់​លុយរាប់​ពាន់ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដ៏ល្បីល្បាញ…បើត្រូវការលេង សូមអញ្ជើញ ធានាគ្មានអ្នកចាប់ទេ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រ​យឹ​ង​និយាយ​ថា​÷ ម្ចាស់​ទីតាំង​ល្បែង​គ្រប់កន្លែង​នេះ ដែល​ហ៊ាន​បើក​ល្បែងស៊ីសង​ដូច​ជា (​ជល់​មាន់​និង​អាប៉ោង​) ខុសច្បាប់ ទុក​ឲ្យ​ក្រុម​ញៀន​ល្បែង​ទាំងនោះ​ទៅ​លេង​ភ្លូក​ទឹក ភ្លូក​ដី មិន​ដែល​ឃើញ​បង្ក្រាប​ម្តងណា​ឡើយ​។

បើ​និយាយ​ពី​ល្បែង​កន្ទុយលេខ​វិញ នៅ​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង មាន​មិន​ក្រោម​ពី​១០​កន្លែង​ឡើយ និយាយ​រួម​ផ្សារ​ត្រែង​ត្រ​យឹ​ង​និង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​នៅ​ក្បែរ​គ្នា​។

ប្រជាពលរដ្ឋ​លើក​ឡើង​បន្ថែម​ទៀត​ថា បុគ្គល ម៉ៅ ហៅ​មេ​(១១) ដែល​ហ៊ាន​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដោយ​ខុសច្បាប់​ដែល​មាន​ទីតាំង​ខាងលើ កំពុង​ឲ្យ​បក្ខពួក​របស់​ខ្លួន​ដើរ​កៀងគរ​ក្រុម​ញៀន​ល្បែង​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ទៅ​លេង​ភ្នាល់​លុយ ចាញ់​ឈ្នះ រាប់​លាន​រៀល ដល់​រាប់​ពាន់​ម៉ឺន​ដុល្លារ ឯណោះ (​ពោល​គឺ​) ភ្នាល់​លុយ​ច្រើន​ៗ​ទៅ​តាម​ការ​កំណត់​គ្នា គូធម្មតា ឬ​គូរ​ពិសេស​។​បើ​និយាយ​ពី​ការ​ប៉ុង​លុយ និង​ដក​តុង​ក្នុង​ការ​ជល់​មាន់​វិញ​មិន​ក្រោម​ពី​២០​លាន​រៀល​នោះ​ទេ​ក្នុង​មួយ​ថ្ងៃ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​រស់នៅ​តំបន់​ត្រែង​ត្រ​យឹ​ង​បាន​បង្ហាញ​នូវ​ក្តី​កង្វល់​ថា រស់នៅ​សព្វ​ថ្ងៃនេះ ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង បញ្ហា​សុខទុក្ខ សុវត្ថិភាព​របស់​ពួក​គាត់ ព្រោះថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ មិនយូរ​មិនឆាប់​នោះ​ទេ និង​កើត​មាន​បទល្មើស​ផ្សេង​ៗ​ដូច​ជា ចោរលួច ឆក់ ប្លន់ ជា​ពិសេស អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ