ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​​​អៀង ប្ញទ្ធា ​ប៊ុន សំបូរ ​​ចុះសួរ​សុខទុក្ខ​​​​និង​​យកអំណោយ​​ជូនអ្នក​ផ្ទុក​មេរោគ​អេដស៍​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​អនុវត្ដ​​តាម​គំរូ​របស់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិតប៊ុ​ន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិនៃ​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​ប្រចាំ​តំបន់​ អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​កក្នុង​ការ​ឆ្លើយ​តបមេរោគ​/​ជំងឺអេដស៍នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី២៥ មិថុនា ឆ្នាំ២០១១ លោកជំទាវអៀង ប្ញទ្ធា ភរិយា​លោក ប៊ុ​ន សំបូរ

រាជ​ធានីភ្នំពេញ ៖ ​អនុវត្ដ​​តាម​គំរូ​របស់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិតប៊ុ​ន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិនៃ​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​កក្នុង​ការ​ឆ្លើយ​តបមេរោគ​/​ជំងឺអេដស៍នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី២៥ មិថុនា ឆ្នាំ២០១១ លោកជំទាវអៀង ប្ញទ្ធា ភរិយា​លោក ប៊ុ​ន សំបូរ ទីប្រឹក្សា​ផ្ទាល់​​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋ​លេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រីបាន​ទៅសួរ​សុខទុក្ខ និង​យក​អំណោយ​ចែក​ជូន​​ជន​រង​គ្រោះ​ដែល​មាន​ផ្ទុក​មេរោគ​អេ​ដ​ស៍ និង​គ្រួសារ​យុ​ទ្ធជន​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ជាតិ​នៅ​សមរភូមិ​មុខ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជា សង្កាត់​បឹង​ធំ ខ​ណ្ឌ​ដង្កោ ​រាជ​ធានី​​ភ្នំពេញ​ ។

លោកជំទាវអៀង ប្ញទ្ធា បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​ប្រមុខ​ទាំង៣របស់​គណ​បក្ស​ប្រជាជន​កម្ពុជាក៏​ដូច​ជា​លោកប៊ុ​ន សំបូរ ដែល​ពេល​នេះ​​មិន​បាន​អញ្ជើញ​មក​ដោយ​ជាប់​បេសកកម្ម​នៅ​បរទេស ហើយឱ្យ​លោ​កស្រីមក​ជួប​សួរ​សុខទុក្ខ​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជាមួយ​បងប្អូន​ ។ លោក​ជំទាវ​​បាន​ផ្ដល់​អនុ​
សាស​ន៍ឱ្យ​បង​ប្អូន​ជន​រង​គ្រោះទាំងអស់​​យក​ចិត្ដទុក​ដាក់​ថែរក្សា​សុខភាពអនាម័យ​ក្នុង​ការ​រស់នៅ និង​ទទួលទាន​ថ្នាំ​តាម​ការ​កំណត់របស់​លោក​វេជ្ជ​បណ្ឌិត ​។ បងប្អូន​ទាំង​អស់​សុ​ទ្ធតែ​ជា​ជន​រង​គ្រោះ ​ហើយបានឆ្លង​មេ​រោគ​ដោយ​មិន​ដឹង​ខ្លួន ដូចនេះ​បងប្អូន​ត្រូវ​ទទួល​បាន​ការ​ថែទាំ​ដោយ​យកចិត្ដទុកដាក់​ដោយ​គ្មាន​ការរើសអើង​ពីប្រជា​ពលរដ្ឋ​ទូទៅ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​​ដែរ​។

លោកស្រី​បាន​សំណូមពរ​ដល់អា​ជ្ញាធរមាន​សមត្ថកិច្ច​ឱ្យយកចិត្ដទុកដាក់​ចំពោះ​បងប្អូន​ជន​រង​គ្រោះ​ទាំង​អស់នេះដោយ​លើកយក​គំរូ​​ប្រកប​ដោយ​កាយវិការ​មនុស្សធម៌ដោយ​គ្មាន​ការ​រើស​អើ​សរបស់​លោក​ជំទាវកិត្ដិ​ព្រឹ​ទ្ធបណ្ឌិតប៊ុ​ន រា​៉នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជាក្នុង​ការ​សួរសុខទុក្ខ​ដល់​ជន​រង​គ្រោះនៅ​គ្រប់​ទិស​ទី ​។

នា​ឱកាស​នោះ​លោ​ក​ជំទាវបាន​ចែក​អំណោយ​​ជូន​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ជំងឺ​អេ​ដ​ស៍ចំនួន​១០​គ្រួសារ និង​គ្រួសារ​យុ​ទ្ធជន​សមរ​ភូមិ​មុខ​ចំនួន១​គ្រួសារដោយ​​បញ្ជាក់
ថា អំណោយ​ទាំងនេះ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​​ដែល​អាច​ជួយ​ដោះស្រាយ​ការ​លំបាក​របស់បង​ប្អូន​ក្នុង​រយៈពេល​ខ្លី តែ​វា​​បញ្ជាក់​អំពី​ទឹកចិត្ដ​របស់​លោកស្រី និង​ក្រុម​គ្រួសារ​ដែល​តែងតែ​ចុះ​ជាប់ និង​បាន​យកចិត្ដទុកដាក់​ជាមួយ​បងប្អូន​ដែល​រស់​ក្នុង​សង្កាត់​បឹង​ធំ​​ជា​ដរាប​មក​។

អំណោយ​ឧបត្ថម្ភ​ក្នុង១​គ្រួសារ​ទទួល​បាន​អង្ករ៣០​គីឡូក្រាម ទឹក​ស៊ី​អ៊ីវ១យួរ អំបិល​អីុយ៉ូត២គីឡូក្រាម មី១កេស សារុង១ ថវិកា​២ម៉ឺន​រៀល និងកង់១គ្រឿង​សម្រាប់​សិស្ស​ពូកែ​ដែល​ជា​កូន​របស់​យុ​ទ្ធជន​សមរភូមិ​មុខ និង​បាន​ឧបត្ថម្ភចំនួន១០០ដុល្លា​រសម្រាប់​ចាក់​ដី​នៅ​សាលា​​បឋម​សិក្សា​​ព្រៃ​រមាស ៕