ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​​ជ្រើសរើស​​​ប្រពន្ធ​​​​ឱ្យ​​​សេដ្ឋី​​​​រៀបចំ​ឡើង​​នៅ​ប្រទេស​ចិន​

12 ឆ្នាំ មុន

​នៅប្រទេស​ចិន​​កាលពីពេលថ្មីៗ​កន្លង​មក​​ មានរៀបចំព្រឹត្តិការណ៍​​គួរ​ឱ្យ​​ចាប់អារម្មណ៍​​​​មួយ​គឺ ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​​​​នារី​ដ៏ស្រស់​ស្អាត​​​ សម្រាប់​​សេដ្ឋី​​យកធ្វើ​ភរិយា​​។ ព្រឹត្តិការណ៍​​​នេះ​រៀប​ចំ​ឡើងនៅ​​តំបន់​លំហែកាយ​​មាត់​សមុទ្រ​​​ក្នុង​​ទីក្រុង​​​វូហាន ដោយ​មាននារី​​ដែលសុទ្ធតែ​​មាន​សម្រស់​ស្អាត​​គួរ​ឱ្យ​ទាក់ទាញ​​ជាច្រើន​នាក់ចូលរួម

​នៅប្រទេស​ចិន​​កាលពីពេលថ្មីៗ​កន្លង​មក​​ មានរៀបចំព្រឹត្តិការណ៍​​គួរ​ឱ្យ​​ចាប់អារម្មណ៍​​​​មួយ​គឺ ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​​​​នារី​ដ៏ស្រស់​ស្អាត​​​ សម្រាប់​​សេដ្ឋី​​យកធ្វើ​ភរិយា​​។ ព្រឹត្តិការណ៍​​​នេះ​រៀប​ចំ​ឡើងនៅ​​តំបន់​លំហែកាយ​​មាត់​សមុទ្រ​​​ក្នុង​​ទីក្រុង​​​វូហាន ដោយ​មាននារី​​ដែលសុទ្ធតែ​​មាន​សម្រស់​ស្អាត​​គួរ​ឱ្យ​ទាក់ទាញ​​ជាច្រើន​នាក់ចូលរួម ។​

សំបុត្រ​​​​ចូលរួមក្នុងព្រឹត្តិការណ៍​​នេះមាន​តម្លៃ​​​៩៩.៩៩៩​យន់ ប្រហែល​​​១៩.១៨៦​ដុល្លារ​អា​មេ​រិក ។ លើសពីនេះទៅទៀត ​បុរសដែល​​ចង់​ចូល​រួម​ព្រឹត្តិ​ការណ៍​នេះ​ត្រូវតែ​បំពេញ​​​លក្ខខណ្ឌ​​​​ដូច​ជា​ ត្រូវ​​​តែមាន​​ទ្រព្យសម្បត្តិ​​មានតម្លៃ​​​លើសពី​​​៣០លានយន់ ​ប្រហែល​​៥,៨​លាន​ដុល្លារ​អាមេរិក ​ឡើងទៅ​​ ឬ​មាន​ប្រាក់​ចំណូល​​១លាន​យន់ ​ប្រហែល​​១៩១.៨០០​​ដុល្លារ​​អាមេរិក​​ក្នុង​មួយឆ្នាំ​។​

ព្រឹត្តិការណ៍​​នេះ​​​មើលទៅ​ហាក់ដូចជា​​​ពិធី​បង្ហាញ​​​​ម៉ូដ​​​ប៉ុណ្ណោះ ប៉ុន្តែ​​​​តាមពិត​មិនមែន​​​ដូច្នេះ​​​ទេ វា​គឺជា​​ព្រឹត្តិការណ៍​​​ស្វែង​រក​​ភរិយា​ឱ្យ​​សេដ្ឋីចិន ។ ​​នារីដែល​​ចូលរួម​​ព្រឹត្តិការណ៍​​នេះ​តម្រូវ​​ឱ្យ​​ស្លៀក​​​សម្លៀកបំពាក់​​​ប៊ីគីនី ហើយ​ដើរ​​បង្អួត​​ភាព​ស្រស់​ស្អាត​​របស់​ពួក​​នាង​​នៅ​មុខអ្នក​ចូលរួម ៕​