ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៤សៀលថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងស ហការជាមួយមន្ត្រីជំនាញមន្ទីរឧស្សាហកម្មខេត្ត, សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ, សមត្ថកិច្ចប៉ុស្ដិ៍នគរ បាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលនីតិវិធីដោយលោក យាង ច័ន្ទក្រុង ព្រះរា ជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះដល់ទីតាំងសិប្បកម្ម១កន្លែង សង្ស័យថាកំពុងចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ ក្រុមការងារចម្រុះបានដក ហូតវត្ថុតាងជាច្រើន ដោយបានរក្សា ទុកនៅក្នុងទីតាំងសិប្បកម្មរួមមាន: ឡរដុតចម្រាញ់ប្រេងខ្មៅ ចំនួន ០១ (ចំណុះប្រហែល៣០០០០លីត្រ) អាង ទឹក ចំនួន ០១ , ស៊ីទែន ចម្រាញ់ប្រេង លើកទី១ ចំនួន ០៣ គ្រឿង ,ស៊ីទែន ផ្ទុកចំហេះ ចំនួន ០២ គ្រឿង ,ម៉ូទ័រ បូមប្រេង ចំនួន ០២ គ្រឿង, ស៊ីទែនផ្ទុកប្រេងចម្រា ញ់ លើកទី២ ចំនួន ០៤ គ្រឿង , ស៊ីទែន ចម្រោះប្រេង ចំនួន ០២ គ្រឿង ,ស៊ីទែនផ្ទុកប្រេងក្រោមដី ចំនួន ០១ គ្រឿង,ស៊ី ទែនផ្ទុកប្រេងដំណាក់កាលទី៣ ចំនួន ០២ គ្រឿង ,ស៊ីទែន សម្រាប់ចម្រោះប្រេងចុងក្រោយចំនួន៣គ្រឿង,ស៊ីទែនផ្ទុកប្រេងសម្រេច ចំនួន១គ្រឿង អាស៊ីតស៊ុលផូរិច ចំនួន ១៥៤ធុង (១ធុងស្មើ៣០លីត្រ), ម្ស៉ៅសូដា (SODA) ចំនួន៣៦បេ (១បេទម្ងន់២៥គីឡូក្រាម),ម្ស៉ៅ selica Gel ចំនួន៧០បេ (១បេទម្ងន់២០គីឡូក្រាម), ធុងសម្រាប់ដាក់កាកសំណល់ប្រេងចំនួន៧ ធុង (១ធុងចំណុះ១០០០លីត្រ), ធុងសម្រាប់ទម្លាក់កាកសំណល់ចំនួន១ធុង ។
តាមបញ្ជារបស់លោក យាង ច័ន្ទក្រុង ព្រះ រាជអាជ្ញារង ក្រុមការងារសម្រេចបិទទីតាំងខាងលើបណ្ដោះអាសន្ន រង់ចាំចំណាត់ ការរបស់តុលាការខេត្តកំពង់ឆ្នាំង។
គួររំលឹកថាក្រុមហ៊ុនជួលទីតាំងធ្វើប្រេងឆៅខាងលើ មានឈ្មោះ វ៉ាយហ្សេតអ (ខេមបូឌា)អេនើជី &ចេក ឯ.ក ដែលថៅកែក្រុមហ៊ុនឈ្មោះ SHI KUAN ជនជាតិចិន បានជួលដីរបស់ឈ្មោះខនចាន់ណាភេទស្រី អាយុ41ឆ្នាំមានទីលំនៅភូមិឃុំខាងលើ ធ្វើប្រេងឆៅ ៕


































ចែករំលែកព័តមាននេះ