ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ប្តីប្រពន្ធសុខចិត្ត​លះបង់ ដើម្បី​បញ្ចាសគ្រោះថ្នា.ក់ដល់អ្នកដទៃ នៅចំណុចរថភ្លើងឆ្លងកាត់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ជួប​ឧ​ប​ស័គខាង​មុខ ​មាន​រថយន្ត​តូច​ធំ​ និងម៉ូតូ​ឈប់​ព្រោងព្រាត​នៅ​ពេល​រថភ្លើង​បើក​ឆ្លងកាត់​ ប្តីប្រពន្ធ២នាក់​សុខចិត្ត​លះបង់​បើក​រថយន្ត​ធ្លាក់ផ្លូវ​ បណ្តាល​ឱ្យ​គ្រោះថ្នាក់​ខ្លួនឯងកៀប​ជាប់ក្នុង​​កាប៊ី​ន​រថយន្ត​​ធុនធំ ។ ​​ហេតុការណ៍ខាងលើនេះ​​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ជួប​ឧ​ប​ស័គខាង​មុខ ​មាន​រថយន្ត​តូច​ធំ​ និងម៉ូតូ​ឈប់​ព្រោងព្រាត​នៅ​ពេល​រថភ្លើង​បើក​ឆ្លងកាត់​ ប្តីប្រពន្ធ២នាក់​សុខចិត្ត​លះបង់​បើក​រថយន្ត​ធ្លាក់ផ្លូវ​ បណ្តាល​ឱ្យ​គ្រោះថ្នាក់​ខ្លួនឯងកៀប​ជាប់ក្នុង​​កាប៊ី​ន​រថយន្ត​​ធុនធំ ។

​​ហេតុការណ៍ខាងលើនេះ​​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥​ នៅ​ផ្លូវ​វាង​ក្រុង​ស្ថិត​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​​ ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា​បាន​ប្រាប់​ថា​ ​​មុនពេលកើតហេតុ មាន​រថយន្ត​ធុន​ធំ​ ​មួយគ្រឿង មានដឹក​ខ្សាច់​ពេញ​ ធ្វើដំណើរ​ពី​ខេត្តពោធិ៍សាត់​ ក្នុង​គោលដៅ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បើកបរ​លឿន​ផ្លូវ​កោង​ខ្លាំង​មើល​មិនឃើញ​ ហើយ​ជួប​ឧ​ប​សគ្គពីមុខ​ ដោយ​រថយន្ត​ម៉ូតូ​ចត​ពីមុខ​រង់​ចាំ​ឆ្លងផ្លូវ​រថភ្លើង ដែលកំពុង​​ឆ្លងកាត់​ ក៏បាន​បើកបរ​​រថយន្តធ្លាក់​​ផ្លូវចូល​ទឹក​ប្រឡាយ​កំ​ពិត​កាប៊ី​ន​បណ្តាល​ឱ្យកៀប​ជាប់​២​នាក់​ប្តី​ប្រពន្ធ​ ក្នុង​រថយន្ត​ត្រូវ​បាន​អ្នក​រស់​ក្បែរ​ និង​ធ្វើ​ដំណើរ​ឃើញ​ជួយ​អន្តរា​គមន៍​សង្គ្រោះ​ ដោយ​គាស់​កាប៊ី​ន​យក​ចេញ​សង្គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ខណៈគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ពិតជា​កោត​ស​សើរ​ចំពោះ​ការ​លៈបង់​ខ្ពស់​របស់ប្តី​ប្រពន្ធ​ទាំង២នាក់ ដែល​បើកបរ​រថយន្ត​ដឹក​ខ្សាច់​ សុខចិត្ត​គ្រោះថ្នាក់​ខ្លួន​ឯង មិន​អោយ​ប៉ះពាល់ដល់អ្នក​ដ៍ទៃ​ ព្រោះ​ចំណុច​គ្រោះ​ផ្លូវ​កោង​ខ្លាំង​មើល​មិនឃើញ​ នៅ​ពេល​បើក​លឿ​នបាន​ជួប​ឧ​ប​សគ្គពីមុខ​មាន​រថយន្ត​តូច​ធំ​ម៉ូតូ​ចត​រង់ចាំ​ឆ្លងផ្លូវ​នៅ​ពេល​ដែល​រថភ្លើង​ឆ្លងកាត់​ សុខចិត្ត​បើករថយន្ត​​ធ្លាក់ផ្លូវ​មិន​អោយ​ប៉ៈ​ពាល់​ដល់​អ្នក​រួម​ដំណើរ​លើ​ដងផ្លូវ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​របួសស្រាល​២​នាក់​ប្តី​ប្រពន្ធ​ដែល​បើកបរ​រថយន្ត​ដឹក​ខ្ស​ច់​ ​ចំណែក​​រថ​យន្តកំ​ពិត​ការ​ប៊ី​ន​ ធ្លាក់​ចូល​ទឹក​ប្រឡាយ​មុខ​លូ​ចាក់​ខ្សាច់​ចូល​ទឹក​អស់​ និង​បុក​បាក់​បង្គោល​ខ្សែ​​ភ្លើង១​ដើម ផ្លា​ក​សញ្ញា​ឆ្លងកាត់​ដែក​២​ផ្ទាំង​និង​បង្គោល​ការពារ​ផ្លូវ​កោង​២​ទៅ​៣​ដើម​ ។

ក្រោយ​ពិនិត្យ​និងវាស់វែងរួច ​រថយន្ត​ត្រូវ​ស្ទូច​យក​អូស​ទៅ​រក្សា​ទុក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​ដោះស្រាយ​សំណង​ខូចខាត​ទ្រ​ព្យ​​សម្បត្តិ​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ