ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​បុរស​ម្នាក់​ស្លា​.​ប់​នៅ​លើ​មហាវិថី​ឈ្នះ​ឈ្នះ រួច​បើក​គេច​បាត់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​គ្រឿង​ម្នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក មួយ​គ្រឿង បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អូស​ជា​ច្រើន​ម៉ែត្រ ហើយ​ស្លា​.​ប់​នៅ​កន្លែង រួច​រថយន្ត​បង្ក បាន​បើក​គេច​បាត់…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​គ្រឿង​ម្នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក មួយ​គ្រឿង បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អូស​ជា​ច្រើន​ម៉ែត្រ ហើយ​ស្លា​.​ប់​នៅ​កន្លែង រួច​រថយន្ត​បង្ក បាន​បើក​គេច​បាត់ ។

ហេតុ​ការ​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ នៅ​ក្នុងភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​បាន​ស្លា​.​ប់​ក្នុង​គ្រោះថ្នាក់​នេះ មានឈ្មោះ សុខ សម្បត្តិ អាយុ​២០​ឆ្នាំ ជា​អ្នក​បើក​គ្រឿងចក្រ នៅ​ការដ្ឋាន​សាងសង់​ក្រសួងការពារជាតិ នៅ​តំបន់​បឹង​តា​មោក ស្នាក់​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ដកណ្ដាល ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ធំ 1M-0977 ជិះ​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច ។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​អូស​ជា​ច្រើន​ម៉ែត្រ ហើយ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​។ បន្ទាប់​ពី​បុក​មនុស្ស​រួច រថយន្ត​បង្ក ដែល​ពុំ​មាន​សាក្សី​ណា បានឃើញ​ច្បាស់​នោះ ក៏​បាន​បើក​គេច​បាត់ ។

គួរ​បញ្ជាក់​ថា នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ នៅ​ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ មួយ​រយៈ​នេះ ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​បុក​ស្លា​.​ប់​ជា​បន្តបន្ទាប់ ចំនួន​៣​នាក់​មក​ហើយ ។ ហើយ​រថយន្ត​បង្ក បាន​គេច​បាត់ ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ ដោយសារ​តែ​តំបន់​នេះ ស្ងាត់​ពុំ​សូវ​មាន​មនុស្ស​រស់នៅ​អ៊ូអរ​នៅឡើយ ។

ស​.​ព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ស្រុក​មុខកំពូល ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ ត្រូវ​បាន​មន្ត្រី​នគរបាល នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ