ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ថៃ នឹង​រៀបចំ​ព្រឹត្តិការ​ណ៏​កីឡាបាល់ទាត់​មិត្តភាព នៅ​ថ្ងៃ​ទី​០៨ មីនា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នឹង​មាន​អ្នក​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ប្រមាណ ៣​ម៉ឺន​នាក់ នា​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នឹង​មាន​អ្នក​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ប្រមាណ ៣​ម៉ឺន​នាក់ នា​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នា​រសៀល​ថ្ងៃ​ទី​២០​កុម្ភៈ ឆ្នាំ​២០២៥​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក សុខ ពេញ​វុ​ធ អភិបាលរង រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

លោក សុខ ពេញ​វុ​ធ បាន​លើក​ឡើង​ថា ការ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ​នេះ យើង​បាន​ធ្វើ​ឡើង​ចំនួន​៣​លើក​មក​ហើយ ដើម្បី​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀមលក្ខណៈ​បាន​គ្រប់​ជ្រុងជ្រោយ​ទាំង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព ទាំង​ការ​រៀបចំ​ទីតាំង​សម្រាប់​អ្នកចូលរួម​ទស្សនា​ជាដើម ។

លោក សុខ ពេញ​វុ​ធ បាន​បន្ត​ថា ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ​នេះ នឹង​មាន​អ្នក​អញ្ជើញ​ទៅ​ទស្សនា ដោយ​ផ្ទាល់ ប្រមាណ​៣​ម៉ឺន​នាក់ ដោយ​មាន​ទាំង​អ្នក ដែល​ចាត់តាំង​ឱ្យទៅ​ចូលរួម​ទស្សនា និង​ដែល​អ្នក​ចូល​ទៅ​ទស្សនា​ដោយ​សេរី ក្រោម​ការ​សម្របសម្រួល​ពី​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ ការ​ប្រកួត កីឡាបាល់ទាត់​កម្ពុជា​-​ថៃ​នេះ ជា​ការ​ប្រកួត​មិត្តភាព ដែល​មាន កីឡាករ​និង​តារា​ល្បី​ៗ​របស់​ថៃ និង​កីឡាករ និង​តារា​ល្បី​ៗ​របស់​កម្ពុជា មក​ចូលរួម​ជា​កីឡាករ​ជា​ច្រើន​នាក់​។ ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព មិត្តភាព កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ។

ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​អញ្ជើញ​ចូលរួម​ជា​សហ​អធិបតី ជាមួយនឹង​ការ​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​របស់​ថៃ កាច់​បន្ត​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន​ផង​ដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ថៃ បាន​ទស្សនា​ព្រម​ៗ​គ្នា ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ។

គួរ​បញ្ជាក់​ថា​៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ មាន​២​ប្រកួត​នោះ គឺ ៖
-​ក្រុមបាល់ទាត់​តារា​កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តារា​ថៃ ។
-​ក្រុមបាល់ទាត់​គុន​ខ្មែរ ប្រកួត​ជាមួយ​ក្រុមបាល់ទាត់ MUAYTHAI ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ