ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​ពូកែ​ខ្លាំង​ក្រៃ​! ដាក់​មី​.​ន​បំ​.​ផ្ទុះ​.​ក៏​មិន​បាន រហូត​​យក​ត្រាក់ទ័រ​មក​អូស​ក៏​មិន​ចេញ

1 ថ្ងៃ មុន
  • កំពត

ខេត្តកំពត ៖ ព្រះ​បដិមាករ​មួយ​អង្គ នៅ​វត្ត​ដងទង់ ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​អុច​ទៀន​ធូប​បន់ស្រន់ ដែល​មាន​បារមី​ពូកែ​ស័​ក្កិ​សិទ្ធ​តាំងពី​របប​ខ្មែរក្រហម រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មក​បែ​បន់​មិន​ដែល​អាក់ខាន ។…

ខេត្តកំពត ៖ ព្រះ​បដិមាករ​មួយ​អង្គ នៅ​វត្ត​ដងទង់ ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​អុច​ទៀន​ធូប​បន់ស្រន់ ដែល​មាន​បារមី​ពូកែ​ស័​ក្កិ​សិទ្ធ​តាំងពី​របប​ខ្មែរក្រហម រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មក​បែ​បន់​មិន​ដែល​អាក់ខាន ។

បើ​តាម​លោក​លឹ​ម ធឿ​ន អាយុ​62​ឆ្នាំ ជា​គណៈកម្មាធិការ​សាងសង់​វត្ត​ដងទង់ កាលពី​ព្រឹក​ថ្ងៃ​ទី​20 ខែកុម្ភៈ ឆ្នាំ​2025 នេះ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ព្រះ​បដិមាករ​មូ​យ​ព្រះ​អង្គ​នេះ ដែល​មាន​បារមី​ពូកែ​ណាស់ កាលពី​សម័យ​ប៉ុ​ល ពត គេ​យក​ត្រាក់ទ័រ​២​គ្រឿង​មក​តោង​ព្រះ​អង្គ​ចេញពី​វិហារ តែ​តោង​មិន​ចេញ​ទេ សុខចិត្ត​ខូច​ត្រាក់ទ័រ​ទាំង​ពីរ​គ្រឿង ។

លោក​ប្រធាន​គណៈ​ក​ម្មា​ការ​សាងសង់​វត្ត​ដងទង់​បាន​និយាយ​ប្រាប់​បន្ត​ថា បន្ទាប់​ពី​យក​ត្រាក់ទ័រ​មក​តោង​ព្រះ​អង្គ​ឱ្យ​ធ្លាក់​ពីលើ​ប​ល្ល័​ង្គ​មិន​បាន​សម្រេច​នោះ ក្រោយមក​ទៀត​ពួក​គេ​បាន​យក​គ្រាប់​មីន​មក​ដាក់​បំផ្ទុះ​ព្រះ​អង្គ​នៅ​តែ​ធ្វើ​អ្វី​មិនកើត រហូត​មក​ដល់​សព្វ​ថ្ងៃនេះ វត្ត​ដងទង់​ត្រូវ​បាន​កសាង​ព្រះ​វិហារ​ថ្មី ប៉ុន្តែ​ព្រះ​អង្គ​មិន​ត្រូវ​បាន​ដោះ​ដូរ​ឡើយ គ្រាន់តែ​លាប​ពណ៌​តែ​ប៉ុណ្ណោះ​។

គណៈ​ក​ម្មា​ការ​វត្ត​ដងទង់​បាន​និយាយ​ប្រាប់​បន្ត​ថា សព្វ​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​មក​បែ​បន់​ច្រើន​ណាស់​រាប់​ទាំង​អ្នក​មក​លាបំណន់​ផង​។ ថ្មី​ៗ​នេះ មាន​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​បន្ទាយមាស មក​ស្បថស្បែ​មុខ​ព្រះ​អង្គ​ផឹកស៊ី​ជាមួយ​គ្នា ស្រាប់តែ​ម្នាក់​បាត់​លុយ​មួយ​លាន​រៀល ស្បថ​ហើយ​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​អ្នក​ផឹកស៊ី​ជាមួយ​គ្នា​ដែល​បាន​ស្បថ​មុខ​ព្រះ​អង្គ​យក​លុយ​មួយ​លាន​រៀល ដែល​បាន​បាត់​នោះ​យក​ទៅ​សង​ដល់​អ្នក​ដែល​បាន​បាត់ ហើយ​អ្នក​យក​លុយ​ទៅ​សង​ម្ចាស់​គេ​នោះ ត្រឡប់​មក​វត្ត​ដងទង់ មក​លា​មាត់ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​វិញ និង​ប្រជាពលរដ្ឋ​មួយទៀត​យក​ស្រូវ​ទៅ​កិន ហើយ​ទៅ​យក​លុយ​គេ​ជា​ម្ចាស់​ម៉ាស៊ីន​ជួយ​កុហក់​ទាំង​ឪពុក និង​កូន មិន​ព្រមអោយ​ម្ចាស់​ម៉ាស៊ីន កិនស្រូវ​វិញ​រហូត​ដល់​នាំ​គ្នា​មក​ស​ម្ប​ត់​នៅ​មុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ដងទង់​ថា ខ្លួន​នៅ​តែ​មិន​យក​លុះ​ពេល​យប់ ស្រាប់​ឃើញ​ភ្លើង​ហោះ​ទៅ​បុក​ផ្ទះ​ដែល​អ្នក​យក​លុយ​គេ​នោះ ឪពុក​និង​កូន​ដែល​យក​លុយ​ញ័រ​ភ័យ​ខ្លាច​ទាល់តែ​យក​លុយ​សង​គេ​វិញ​ទើប​នាំ​គ្នា​មក​លា​សម្បថ ។

ប្រជាពលរដ្ឋ​នៅ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដងទង់ ឯណោះ ក៏​នាំ​គ្នា​មក​លាបំណន់​ដែរ​ខ្លះ​ទៀត​កោរសក់ ព្រោះ​នៅ​ភូមិ​ត្រពាំង​នៀល​នេះ ប្រុស​ៗ​ភាគច្រើន​ទៅ​បូស​បិណ្ឌបាត់​នៅ​ស្រុក​ថៃ ហើយ​គេ​បាន​មានក៏​ត្រឡប់​មក​វិញ​។ មិន​ត្រឹមតែ​ពលរដ្ឋ​ដែល​នាំ​គ្នា​មក​ស្បថ​នៅ​ទី​នេះ សម្បី​តុលាការ​នៅ​ខេត្តកំពត​ក៏​ធ្លាប់​នាំ​ភាគី​ទាំង​សងខាង​មក​សម្បថ​មុខ​ព្រះ​អង្គ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ