ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមចាយខ្ទង់ពាន់លានដុល្លារ ពង្រីកផ្លូវល្បឿនលឿនភ្ជាប់ក្រុងហូជីមិញ និងដីសណ្ដទន្លេមេគង្គ

1 ថ្ងៃ មុន

ប្រទេសវៀតណាម ៖ ផ្លូវល្បឿនលឿនតែមួយគត់ ដែលតភ្ជាប់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទៅនឹងតំបន់ដីសណ្ដទន្លេមេគង្គ នឹងត្រូវពង្រីកនៅក្នុងគម្រោងលើទឹកប្រាក់ចំនួន ១.៥៦ពាន់លានដុល្លារអាមេរិក ជាមួយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីពីរ នៃឆ្នាំនេះ។…

ប្រទេសវៀតណាម ៖ ផ្លូវល្បឿនលឿនតែមួយគត់ ដែលតភ្ជាប់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទៅនឹងតំបន់ដីសណ្ដទន្លេមេគង្គ នឹងត្រូវពង្រីកនៅក្នុងគម្រោងលើទឹកប្រាក់ចំនួន ១.៥៦ពាន់លានដុល្លារអាមេរិក ជាមួយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីពីរ នៃឆ្នាំនេះ។

យោងតាមប្រភពពីសារព័ត៌មាន VnExpress នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍ថា ផ្លូវល្បឿនលឿន Ho Chi Minh City – Trung Luong – My Thuan ដែលលាតសន្ធឹងប្រវែង ៩៦គីឡូម៉ែត្រ នឹងត្រូវបានពង្រីកចាប់ពី ៤ ទៅ ៦ ឬ ៨ គន្លង ដើម្បីសម្រួលការកកស្ទះលើផ្លូវសំខាន់ៗ ជាពិសេសក្នុងរដូវកាលធ្វើដំណើរមមាញឹកខ្លាំងបំផុត ដូចជា ពិធីបុណ្យចូលឆ្នាំជាដើម។

ក្រសួងដឹកជញ្ជូនរបស់វៀតណាមបានប្រកាសថា គម្រោងនេះក៏នឹងរួមបញ្ចូលនូវគន្លងផ្លូវ​ឈប់​សង្គ្រោះបន្ទាន់ ស្ថានីយគិតប្រាក់ កន្លែងឈប់សម្រាក និងប្រព័ន្ធចរាចរណ៍ឆ្លាតវៃផងដែរ។ ការពង្រីកនេះ តម្រូវឱ្យមានផ្ទៃដីចំនួន ១,០៣៧ហិកតា ដោយ ៩៥៥ហិកតា មានរួចហើយ ខណៈ ៨២ហិកតានៅសេសសល់ នៅតែត្រូវបានឈូសឆាយមុនពេលការសាងសង់ចាប់ផ្តើម។ ក្រសួងបញ្ជាក់ថា មិនដូចគម្រោងហេដ្ឋារចនាសម្ព័ន្ធពីមុនទេ ការពង្រីកនេះ នឹងត្រូវបានផ្តល់មូលនិធិពេញលេញដោយអ្នកវិនិយោគឯកជន ដោយមិនមានការបែងចែកថវិការដ្ឋឡើយ។ ការវិនិយោគ ២៣៥លានដុល្លារ ពោលគឺ ១៥% នៃចំនួនសរុប នឹងចេញពីមូលធនរបស់បណ្តាវិនិយោគិន ខណៈនៅសល់នឹងចេញពីប្រាក់កម្ចី និងបណ្តាញហិរញ្ញវត្ថុផ្សេងទៀត។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងដឹកជញ្ជូនត្រួតពិនិត្យគម្រោងនេះ និងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថា ការសាងសង់ចាប់ផ្តើមតាមការគ្រោងទុក។

Ho Chi Minh City – Trung Luong – My Thuan Expressway គឺជាផ្លូវល្បឿនលឿនតែមួយគត់ ដែលតភ្ជាប់ទីក្រុងហូជីមិញជាមួយដីសណ្ដទន្លេមេគង្គ ដោយកាត់បន្ថយពេល ធ្វើដំណើរទៅកាន់ខេត្តតៀនយ៉ាង (Tien Giang) មកត្រឹម១ម៉ោង និង ៤៥នាទី បើធៀបនឹងជាង៣ម៉ោង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ១។ បើកដំណើរការកាលពីឆ្នាំ ២០១០ ផ្លូវល្បឿនលឿន Ho Chi Minh City – Trung Luong ប្រវែង ៤០គីឡូម៉ែត្រ គឺជាផ្លូវល្បឿនលឿនដំបូងគេរបស់ប្រទេសវៀតណាម ដោយចំណាយពេល១២ឆ្នាំ ពង្រីកផ្លូវតភ្ជាប់ Trung Luong – My Thuan ប្រវែង៥១គីឡូម៉ែត្រ បន្ទាប់មកផ្នែក My Thuan – Can Tho ប្រវែង២៣គីឡូម៉ែត្រ ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២៣។

ការពង្រីកផ្លូវល្បឿនលឿននេះ ត្រូវបានរំពឹងថានឹងបន្ធូរបន្ថយការកកស្ទះ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរវាងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូង ប្រទេសវៀតណាម និងតំបន់ដីសណ្ដទន្លេមេគង្គ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ