រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថវិកាជាតិប៉ោងឡើងដោយសាររដ្ឋបាលចំណាយទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្ដ្រីរាជការ មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងដូចក្រុមប្រឆាំងចោទប្រកាន់ទេ ។

ការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដោយសារមានក្រុមប្រឆាំងនៅក្រៅប្រទេសបានលើកឡើងបែបចោទប្រកាន់គ្មានទិសតំបន់ មកលើសម្តេច កាលពីពេលថ្មីៗថា សម្តេចមហាបវរធិបតី បានចំណាយថវិកាជាតិទៅទិញរថយន្តប្រមាណជាជិត៣០០គ្រឿង ឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្តេចតបទៅវិញថា ការទិញរថយន្តនោះមិនមែនយកថវិកាជាតិឡើយ ។
ថ្លែងក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហាបវរធិបតីបាន លើកឡើងពីការចំណាយថវិការបស់រដ្ឋទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សរបស់មន្ដ្រីរាជការដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។

ទោះបីជារដ្ឋបានចំណាយថវិកាច្រើនយ៉ាងណាក៏ដោយក៏សម្តេចធិបតី បានសង្កត់ធ្ងន់ថា រដ្ឋមិនអស់លុយនោះទេ ព្រោះរដ្ឋចេះមានវិធានការគ្រប់គ្រងថវិការបស់ជាតិដែលមានថវិកាសម្រាប់ដំឡើងប្រាក់បៀវត្សមន្ដ្រីរាជការ អតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គមដល់ពលរដ្ឋទៅមុខទៀត ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«គ្រាន់តែយើងឡើងគម្រោងថវិកាជាតិថ្ងៃមុនការចំណាយ និងចំណូលមានការចេញមកវាយប្រហារថា រដ្ឋអស់លុយហើយ ហើយចំណាយកាន់តែប៉ោង (រីកធំ) ទៅ ។
តែសួរថា ប៉ោងថវិកាជាតិរបស់យើង ប៉ោងដោយសារអី ការកំណើនរបស់ប្រជាជន ការលើកស្ទួយជីវភាពរបស់ប្រជាជន ការដំឡើ ងបៀវត្ស ។ តែបើនិយាយថា ប៉ោងច្រើនជាងគេ គឺការជួយសង្គមនេះឯ ងដែលពលរដ្ឋកើនរាប់លាននាក់ ដែលត្រូវការជួយបន្ថែមទៀត មិនមែនប៉ោងយកលុយទៅទិញនាវាចម្បាំង ឬមួយក៏កប៉ាល់ហោះប្រយុទ្ធទេ គឺលុយធ្លាក់ទៅលើប្រជាពលរដ្ឋនេះឯង ដែលថវិកាយើងកើនឡើង» ។

សម្តេចមហាបវរធិបតីបានឡើងទៀតថា ការប៉ោងថវិកាជាតិនេះ ក៏ដោយសាររដ្ឋបានគិតទៅដល់ពលរដ្ឋ និងវិស័យឯកជននានាផងដែរ តាមរយៈការមិនគិតពន្ធ ។ ប៉ុន្តែការបន្ធូបន្ថយពន្ធ និងមិនគិតពន្ធនេះក៏មិនបានធ្វើឲ្យរដ្ឋបាត់បង់ការគ្រប់គ្រងថវិកាជាតិនោះទេ ដោយសារមានថវិកាបើកឲ្យមន្ត្រីរាជការបានជារៀងរាល់ខែ ។
សម្តេចមហាបវរធិបតីអះអាងទៀតថា ជាធម្មតាឱនភាពនៃការចំណាយចំណូលថវិកាជាតិមិនមែនកើតឡើងតែនៅកម្ពុជានោះទេ គឺមានស្ទើរគ្រប់ប្រទេស ប៉ុន្តែរដ្ឋបានធានានូវចីរភាពក្នុងការដោះស្រាយការចំណាយចរន្តវិនិយោគ និងការធានាផ្សេងៗ ៕
ចែករំលែកព័តមាននេះ