ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័ម្នាក់ដែលវ៉ៃធ្វើបាបប្រពន្ធក្រោយមានទំនាក់ទំនងស្នេហាជាមួយកូនចៅ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ជនសង្ស័យមានឈ្មោះ លី លេង ហៅង៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងឈ្មោះ លី ហេង ហៅង៉ា ដែលជាប្តីលួចលាក់មានស្នេហាជាមួយកូនចៅរបស់ខ្លួន ហើយប្រើហិ.,ង្សាវាយដំច្រំធាក់ បណ្តាលឱ្យមានរបួសនិងស្លាកស្នាមនិងវ៉ៃបំផ្លាញទ្រព្យសម្បត្តិកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តបន្ទាយមានជ័យបញ្ជាក់ថា ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនាំយកសាកសួរតាមចម្លើយសារភាពខ្លួនជាប្តីប្រពន្ធ២៥ឆ្នាំហើយដោយមានជម្ងឺខ្សោយក្រលៀនមិនអាចធ្វើការបានហើយប្រពន្ធរករឿងរាល់ថ្ងៃធុនទ្រាំបានលួចលាក់ស្នេហាជាមួយកូនចៅធ្វើការជាមួយប្រពន្ធ៕





ចែករំលែកព័តមាននេះ