ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វា​.​យ​ព្រះសង្ឃ​នៅ​វត្ត​សំបួរមាស អាវុធហត្ថ​ម្នាក់ រង​វិន័យ​ពី​អង្គភាព និង​សងជំងឺចិត្ត​ដល់​តំណាង​សាមណេរ​ទាំង​បី​អង្គ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ មួយ​រូប គឺ​ពលបាលឯក សយ ច័ន្ទ​ស័​ក្ដ​ដា​រ៉ា ដែល​បាន​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​រំលោភ​ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ នៅ​វត្ត​សំបួរមាស ត្រូវ​បាន​អង្គភាព​សម្រេច​ដាក់​ទណ្ឌកម្ម​វិន័យ​ស្ដីបន្ទោស​ដោយ​លាយលក្ខណ៍អក្សរ​។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ មួយ​រូប គឺ​ពលបាលឯក សយ ច័ន្ទ​ស័​ក្ដ​ដា​រ៉ា ដែល​បាន​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​រំលោភ​ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ នៅ​វត្ត​សំបួរមាស ត្រូវ​បាន​អង្គភាព​សម្រេច​ដាក់​ទណ្ឌកម្ម​វិន័យ​ស្ដីបន្ទោស​ដោយ​លាយលក្ខណ៍អក្សរ​។ ហើយ​ពលបាលឯក សយ ច័ន្ទ​ស័​ក្ដ​ដា​រ៉ា ក៏​បាន​ទទួលស្គាល់​នូវ​កំហុសឆ្គង​របស់​ខ្លួន និង​ព្រម​សង​សំណង​ជំងឺ​ចិត្ត​ដល់​តំណាង​សាមណេរ​ទាំង​បី​អង្គ ផង​ដែរ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

យោង​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បានការ​អនុញ្ញាត​ពី​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រកាស​អំពី​ករណី​ពលបាលឯក សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា បាន​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង រំលោភ​ក្រមសីលធម៌ វិជ្ជាជីវៈ​កងរាជអាវុធហត្ថ នៅ​វត្ត​សំបួរមាស មាន​ដូច​ខាងក្រោម ៖

ក​-/ អំពី​សាវតារ ៖ ឈ្មោះ សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា ធ្លាប់​បាន​បួស​ជា​សង្ឃ នៅ​វត្ត​សំបួរមាស ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០២៣ ហើយ​បាន​សឹក​ពី​សាមណេរ ដាក់​ពាក្យ​ចូល​បម្រើ​កងរាជអាវុធហត្ថ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣​។ ក្នុងអំឡុងពេល​បួស​ជា​សង្ឃ នៅ​ឆ្នាំ​២០១៣ ខ្លួន​បាន​យក​ក្មេង​ប្រុស ១​នាក់ ឈ្មោះ យ៉ា​ន មក​រា អាយុ​៦​ឆ្នាំ ធ្វើ​ជា​កូនសិស្ស​ស្នាក់​នៅ​ក្នុង​កុដិ ជាមួយ​គ្នា (​ក្មេង​ប្រុស​នោះ​រស់នៅ​ភូមិ​ជាមួយ​គ្នា​, ម្តាយ​ក្រីក្រ​, កំព្រា​ឪពុក​)​។ លុះដល់​ឆ្នាំ​២០២១ ឈ្មោះ យ៉ា​ន មក​រា ក៏​បាន​បួស​ជា​នេន នៅ​វត្ត​សំបួរមាស ស្នាក់​នៅ​ក្នុង​កុដិ ជាមួយ​គ្នា​រហូត​ដល់​ឆ្នាំ​២០២៣ ។

ខ​-/ អំពី​អង្គហេតុ ៖ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ឈ្មោះ សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា បាន​ជូន​មិត្តភក្តិ ចំនួន​២​នាក់ ចេញពី​កន្លែង​កម្មវិធី​ខួបកំណើត មក​សម្រាក​នៅ​វត្ត (១-​ឈ្មោះ ពៅ រ៉ា​វី មុខរបរ​អ្នក​ដុត​សព​នៅ​វត្ត​, ២-​ឈ្មោះ មេន ថា​មុំ មុខរបរ​អ្នកបើកបរ​រថយន្ត​របស់​វត្ត​)​។ ហើយ​ឈ្មោះ សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា ក៏​បានឱ្យ​ឈ្មោះ​មេន ថា​មុំ យក​ម៉ូតូ ឌុ​ប​ជូន​ខ្លួន​ទៅ​បន្ទាយ​វិញ ពេល​ចេញដំណើរ​ក៏​បានឃើញ​នេន​ព្រះ​នាម យ៉ា​ន មក​រា គង់​លើ​បង់​ថ្ម នៅ​មុខ​កុដិ ឈ្មោះ សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា ក៏​ឱ្យ​ឈប់​ម៉ូតូ ហើយ​សួរសុខទុក្ខ​លោក​នេន​ព្រះ​នាម យ៉ា​ន​មក​រា និង​បាន​ជជែក​ប្រកែក​គ្នា បង្ក​ឱ្យ​មាន​ជម្លោះ មិន​បណ្តាល​ឱ្យ​មាន​របួស ស្លាកស្នាម​ទេ ។

គ​-/ អំពី​អង្គច្បាប់ ៖ -​មាត្រា​២១៧ បទ​ហិ​.​ង្សា​ដោយ​ចេតនា ជា​អំពើ​ហិ​.​ង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល​។ -​មាត្រា​២២៨ បទ​ហិ​.​ង្សា​ស្រាល ជា​អំពើ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដទៃ នូវ​ហិ​.​ង្សា​ស្រាល ដែល​មិន​នាំ​ឱ្យ​របួស​ទេ​នោះ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​ពាន់​រៀល ទៅ​១​សែន​រៀល​។ យោង​តាម​អង្គហេតុ​ខាងលើ ពលបាលឯក សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា បាន​ប្រព្រឹត្ត​ទ​ង្វើ​ឆ្គាំឆ្គង រំលោភ​ក្រមសីលធម៌ វិជ្ជាជីវៈ​កងរាជអាវុធហត្ថ ។

ឃ​-/ អំពី​ទណ្ឌកម្ម​វិន័យ ៖ -​មាត្រា​៤១ ទណ្ឌកម្ម​ផ្នែក​វិន័យ មាន ៖ ១-​ចំពោះ​នាយទាហាន និង​នាយទាហានរងៈ -​ការ​ព្រមាន​, -​ការ​ស្តីបន្ទោស​, -​ការ​បន្ទោស​ដោយ​លាយលក្ខណ៍អក្សរ ឬ​ការ​ផ្អាក​មុខ​ដំណែង​។ ២-​ចំពោះ​ពល​ទាហាន ៖ -​ការ​ព្រមាន​, -​ការ​ជាប់​បញ្ញត្តិ​, -​ការ​ផ្អាក​មុខ​ដំណែង​។ -​មាត្រា​៤២ ការ​បន្ថយ​ឋានន្តរសក្តិ​ត្រូវធ្វើ​ចំពោះ​យោធិន ដែល​មាន​កំហុស​ធ្ងន់ និង​ប្រព្រឹត្ត​ល្មើស​បទបញ្ញត្តិ​ច្រើន​ដង​។ ការ​បន្ថយ​ឋានន្តរសក្តិ​នេះ ត្រូវ​វិនិច្ឆ័យ និង​ផ្តល់​យោបល់​ពី​ក្រុមប្រឹក្សាវិន័យ​។ យោង​តាម​អង្គហេតុ​ខាងលើ ពលបាលឯក សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា បាន​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង រំលោភ​ក្រមសីលធម៌ វិជ្ជា​ជី​រៈ​ទៅ​លើ​ព្រះសង្ឃ ទោះបី​ខ្លួន​ធ្លាប់​បួស ឬ​ជា​គ្រូ​របស់​លោក​នេន​អង្គ​នោះ​ក្តី ខ្លួន​បាន​សឹក​ពី​ភិក្ខុ គឺ​ពី​បព្វជិត​មក​ជា​គ្រហស្ថ​ហើយ មិន​ត្រូវ​ប្រព្រឹត្ត​ទ​ង្វើ​បែប​នោះ​ទេ ។

ង​-/ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​សាលា​អនុ​គុណ​ខណ្ឌដង្កោ បាន​ប្រារព្ធ​ពិធី​រម្ងាប់​អធិករណ៍ ករណី​ជម្លោះ​នៅ​វត្ត​សំបួរមាស មាន​សមាសភាព​ដូច​ខាងក្រោម ៖
១-​ព្រះ​វិន័យ​មុនី ចឹក ចុន្ន ព្រះ​អនុ​គុណ​ខណ្ឌដង្កោ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ស្លែង
២-​លោក មាស ញិ​ល មន្ត្រី​ម​ន្ឌី​រ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ
៣-​លោក ស្រ៊ា​ន ម៉ៃ ប្រធាន​ការិយាល័យ​ព្រះពុទ្ធ​សាសនា​មន្ទីរ​ធម្មការ
៤-​ព្រះ​កិរិយា​ភិ​បាល កុង ពិសី ព្រះ​ចៅអធិការ​វត្ត​សំបួរមាស រួម​ទាំង​មន្ត្រី​សង្ឃ​ប្រចាំ​ខណ្ឌដង្កោ និង​សាមណេរ​ដែល​ពាក់ព័ន្ធ​ករណី​ជម្លោះ
៥-​លោក​ឧត្តមសេនីយ៍ត្រី ពូ ដា​វី មេបញ្ជាការ​រង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សហការី
៦-​តំណាង​ភាគី​ពាក់ព័ន្ធ​ករណី​ជម្លោះ​ខាងលើ​។

បន្ទាប់​ពី​ព្រះ​អនុ​គុណ​មាន​សង្ឃដីកា​សួរនាំ អំពី​អង្គហេតុ​ទៅ​កាន់​សាមណេរ​ចំនួន​៣​អង្គ ហើយ​សាមណេរ​ទាំង​បី​អង្គ ព្រម​អនុគ្រោះ និង​ទទួលយក​នូវ​ការ​សុំ​ខមាទោស ព្រមទាំង​ព្រះ​ចៅអធិការ និង​ព្រះ​គ្រូសូត្រ​ទាំង​ពីរ ព្រះ​អង្គ ក្នុង​វត្ត​សំបួរមាស បាន​ឯកភាព​តាម​សំណូមពរ​របស់​សាមណេរ​ទាំង​បី​អង្គ ដើម្បី​រំលត់​អធិករណ៍​។ ក្នុង​នាម ព្រះ​អនុ​គុណ ក៏​បាន​ទទួលយក​ការ​អភ័យទោស​ពី​ពលបាលឯក សយ ចាន់​ស័​ក្ត​ដា​រ៉ា ដោយ​បាន​ថ្វាយបង្គំ សុំ​ខមាទោស ចំពោះ​ព្រះ​អនុ​គុណ ព្រមទាំង​សាមណេរ​ទាំង​បី​អង្គ ។

ច​-/ អំពី​ដំណោះស្រាយ និង​ចំណាក់​ការ ៖
១-​ពលបាលឯក សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា បាន​ទទួលខុសត្រូវ​នូវ​កំហុស​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ទ​ង្វើ​ឆ្គាំឆ្គង រំ​លោ​.​ភ​ក្រមសីលធម៌ វិជ្ជាជីវៈ ទៅ​លើ​លោក​នេន​ទាំង​៣​អង្គ យល់ព្រម​សង​សំណង​ជំងឺ​ចិត្ត​ដល់​ភាគី​តំណាង​សាមណេរ​ទាំង​បី​អង្គ ។
២-​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ផ្នែក​វិន័យ ដូច​មាន​ចែង​ក្នុង​មាត្រា​៤១ នៃ​បទ​វិន័យ​ទូទៅ​សម្រាប់​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ ៖ ពល​បាល ឯក សយ ច័ន្ទ​ស័​ក្ត​ដា​រ៉ា ទទួល​ការ​បន្ទោស​ដោយ​លាយលក្ខណ៍អក្សរ ។

សូម​រម្លឹក​ឡើង​វិញ​ថា «​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​សំបួរមាស​មិន​សុខចិត្ត​រឿង ជន​ដៃដល់​វា​.​យ​ព្រះសង្ឃ​ហើយ ដោះ​លែង​វិញ​» កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​វត្ត​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពុទ្ធបរិស័ទ​ក្មេង​ចាស់​ប្រុស​ស្រី​ចំណុះ​ជើងវត្ត​ជិត​មួយ​ភូមិ​នាំ​គ្នា​តវ៉ា​ទាំង​យប់ ពាក់ព័ន្ធ​នឹង​ករណី​បុរស​៣​នាក់​បាន​ប្រើ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​បី​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​សំបួរមាស ហើយ​សមត្ថកិច្ច​បាន​ហៅ​បុគ្គល​បី​នាក់​យក​ទៅ​សួរនាំ​រួច​បែរជា​អត់​មាន​ដំណោះស្រាយ និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ