ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធបរិស័ទចំណុះជើងវត្តសំបួរមាសមិនសុខចិត្ត​​រឿង​ជនដៃដល់វា.យព្រះសង្ឃហើយដោះលែងវិញ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តសំបួរមាស ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តសំបួរមាស ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីចំណុះជើងវត្តជិតមួយភូមិនាំគ្នាតវ៉ាទាំងយប់ ពាក់ព័ន្ធនឹងករណីបុរស៣នាក់បានប្រើហិង្សាទៅលើព្រះសង្ឃបីអង្គដែលគង់នៅក្នុងវត្តសំបួរមាស ហើយសមត្ថកិច្ច​បានហៅបុគ្គលបីនាក់យកទៅសួរនាំរួចបែរជាអត់មានដំណោះស្រាយ និង​ឲ្យត្រឡប់​ទៅផ្ទះវិញ ។ គួររំលឹកថា ជនអន្ធពាល៣នាក់មិនដឹងផឹកស្រវឹងមកពីណាជិះម៉ូតូចូលទៅក្នុងវត្តសំបួរមាស រួចវា.យទាត់ធាក់ទះសាមណេរ៣អង្គ

តាមប្រភពព័ត៌មានក៏ដូចជាសាច់ញាតិនៃព្រះសង្ឃទាំងបីអង្គដែលរងនូវអំពើហិង្សា ពីបុគ្គលបីនាក់ដែលបានវាយកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីវេលាយប់កើតហេតុ ព្រះសង្ឃគង់នៅក្នុងវត្តសំបួរមាស មួយអង្គ​សឹងមិនលក់បានចុះមកអង្គុយ អាំងភ្នក់ភ្លើង ក៍ដូចជាមើលភ្លើង ខ្លាចឆេះរាលដាល ហើយស្របពេលនោះក៏ស្រាប់តែមានបុរសបីនាក់ក្នុងនោះ គេស្គាល់ម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថនិងពីរនាក់ទៀតគឺជាបុគ្គលដែលស្នាក់នៅក្នុងវត្តបានចុះពីលើម៉ូតូហើយបានប្រើហិង្សាទៅលើព្រះសង្ឃមួយអង្គ បណ្ដាលឲ្យរបួសផ្ទៃមុខតិចតួច ហើយបុគ្គល ២នាក់ ផ្សេងទៀត បានបញ្ជាអោយក្មេងប្រុសម្នាក់ឡើងទៅលើកុដិ ហៅព្រះសង្ឃពីរអង្គទៀត ចេញមកក្រៅ ហើយបុរសម្នាក់ដែលគេស្គាល់ថា ជាប៉េអឹម ហើយធ្លាប់បួសនៅក្នុងវត្តនេះ ក៍បានប្រើហិង្សាវាយ ទៅលើព្រះភ័ក្ត្រព្រះសង្ឃ២អង្គថែមទៀត និងវាយកូនក្មេងម្នាក់ទៀត រួចហើយក្រុមអ្នកទាំងបី ទាំងនោះបានគេចចេញទៅបាត់អស់ទៅ ។

តាម​ប្រភពដដែលបានបន្តទៀតថា លុះព្រឹកឡើងព្រះសង្ឃបីអង្គបានរៀបរាប់ពីដំណើររឿងដល់សាច់ញាតិក៏ដូចជាញោមៗរបស់ព្រះអង្គ ទើបមានការតវ៉ាទៅដល់សមត្ថកិច្ចដូចជាកម្លាំងអាវុធហត្ថបានចុះទៅសួរនាំកន្លែងកើតហេតុ និងបានអញ្ជើញភាគីបង្កបីនាក់ក្នុងនោះមានម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ និងពីរនាក់ទៀតដែលជាអ្នកស្នាក់នៅក្នុងវត្តយកទៅសួរនាំនៅកងរាជអាវុធហត្ថខណ្ឌដង្កោ រួចហើយក៏បានហៅភាគីខាងរងគ្រោះទៅចូលរួមសម្របសម្រួលផងដែរ ។

ប្រភពបានបន្តទៀតថា នៅពេលទៅដល់កន្លែងអាវុធហត្ថ ភាគីទាំងសង្ខាងសម្របសម្រួលគ្នាមិនត្រូវទាន់ត្រូវរ៉ូវគ្នានោះទេ អ៊ីចឹងហើយមួយសន្ទុះក្រោយមកនៅពេលព្រលប់ ពួកគាត់ជាសាច់ញាតិ គឺបានឃើញបុគ្គលពីរនាក់ដែលជាអ្នកស្នាក់នៅក្នុងវត្តជាបក្ខពួក ជនដៃដល់ ជាប៉េអឹមបានអង្គុយឌឺដងនៅក្នុងវត្តយ៉ាងរំភើយដូចអត់មានអ្វីកើតឡើងអ៊ីចឹងហើយពួកគាត់កើតទុក្ខមិនសុខចិត្តក៏បាននាំគ្នាពលរដ្ឋក្នុងភូមិមកតវ៉ាដើម្បីឲ្យអាជ្ញាធររួមទាំងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយ រកភាពយុត្តិធម៌ចំពោះពួកគាត់ផង ។

ករណីនេះផងដែរបន្តិចក្រោយមក ក៍មានវត្តមានលោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោរួមទាំងមន្ត្រីសង្កាត់ក៍ដូចជាកម្លាំងអាវុធហត្ថបានចុះទៅជួយសម្របសម្រួលជាមួយនឹងភាគីពលរដ្ឋ អោយបំបែកជួរនៅផ្ទះរៀងៗខ្លួន ចំណែកបុគ្គលបីនាក់ដែលបានប្រើអំពើហិង្សាទៅលើព្រះអង្គគឺខាងកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនយកទៅប្រគល់ឲ្យខាងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីនេះតែម្តង ។

ក្រោយពេលកើតហេតុ ពលរដ្ឋរួមទាំងព្រះសង្ឃក៍បានឯកភាព បំបែកជួរទៅផ្ទះរៀងៗខ្លួន នៅពេលដែលឃើញ កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសទាំង៣នាក់នោះយកទៅម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ