ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្ធពាល៣នាក់មិនដឹងផឹកស្រវឹងមកពីណាជិះម៉ូតូចូលទៅក្នុងវត្តសំបួរមាស រួចវា.យទាត់ធាក់ទះសាមណេរ៣អង្គ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​អន្ធពាល​៣​នាក់ មិនដឹង​ជា​ផឹក​ស្រវឹង​មកពីណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចូល​ទៅ​ក្នុង​វត្ត​សំបួរមាស រួច​វា​.​យ​ទាត់​ធាក់​សាមណេរ​១​អង្គ ដែល​កំពុង​គង់នៅ​ក្រោម​កុដិ​ចាំ​មើល​ភ្លើង ដែល​លោកតា​អាចារ្យ​ដុត​គល់ឈើ​ចោល ព្រោះ​ខ្លាច​ឆេះ​រាល​ដល់​កុដិ និង​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ជន​អន្ធពាល​៣​នាក់ មិនដឹង​ជា​ផឹក​ស្រវឹង​មកពីណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចូល​ទៅ​ក្នុង​វត្ត​សំបួរមាស រួច​វា​.​យ​ទាត់​ធាក់​សាមណេរ​១​អង្គ ដែល​កំពុង​គង់នៅ​ក្រោម​កុដិ​ចាំ​មើល​ភ្លើង ដែល​លោកតា​អាចារ្យ​ដុត​គល់ឈើ​ចោល ព្រោះ​ខ្លាច​ឆេះ​រាល​ដល់​កុដិ និង​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ។

លុះ​ពេល​វា​.​យ​ទាត់​ធាត់​សាមណេរ​អង្គ​នោះ​រួច​ហើយ​មិន​អស់ចិត្ត​ទេ ជនពាល​ទាំងនោះ​ក៏​បាន​ស្រែកហៅ​សាមណេរ​២​អង្គ​ទៀត​ឲ្យ​ចុះ​ពីលើ​កុដិ ហើយ​វា​.​យ​ទាត់​ធាក់​បន្ត​ទៀត បន្ទាប់​មក​ទើប​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​សំបួរមាស ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សាមណេរ​រង​គ្រោះ​មាន​ចំនួន​៣​អង្គ ក្នុង​នោះ​១​អង្គ​ព្រះ​នាម យន់ មក​រា ព្រះ​ជន្ម​១៨​ព្រះ​វស្សា គង់នៅ​ក្នុង​វត្ត​កើតហេតុ​នោះ ចំណែក​២​អង្គ​ទៀត​មិន​ទាន់​ស្គាល់​ព្រះ​នាម​នៅឡើយ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​វេលា​យប់​នោះ មាន​សាមណេរ​១​អង្គ​បាន​គង់នៅ​ក្រោម​កុដិ​រង់ចាំ​មើល​ភ្លើង​ដែល​លោកតា​អាចារ្យ​ដុត​គល់ឈើ​ងាប់​ចោល នៅ​ក្បែរ​កុដិ​នោះ ហើយដោយ​សារ​តែ​ភ្លើង​មិន​ទាន់​រលត់​ខ្លាច​ឆេះ​រាល​ដល់​កុដិ និង​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ទើប​ព្រះ​អង្គ​មិន​ទាន់​ឡើង​ទៅ​សិង​នៅ​លើ​កុដិ ។

ខណៈនោះ​ស្រាប់តែ​មាន​ជនពាល​ចំនួន​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចូល​ទៅ​ក្នុង​វត្ត ហើយ​បាន​ឈប់​នៅ​ក្បែរ​កុដិ​នោះ រួច​ស្រែក​ដេញ​ឲ្យ​ព្រះ​សាមណេរ​អង្គ​នោះ​ចូល​ទៅ​សិង​ជា​បន្ទាន់ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ព្រះ​អង្គ​បាន​តប​វិញ​ថា អាត្មា​មិន​ទាន់​ទៅ​សិង​ទេ នៅ​ចាំ​មើល​ភ្លើង​រលត់​សិន ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាងលើ​ចុះ​ពីលើ​ម៉ូតូ ដើរ​សំដៅ​មក​ទះកំផ្លៀង និង​ទាត់​ធាក់​ព្រះ​អង្គ ។ បន្ទាប់​មក​មិន​អស់ចិត្ត​ទេ ជនពាល​ក៏​បាន​ស្រែកហៅ​សាមណេរ​២​អង្គ​ទៀត ដែល​កំពុង​តែ​សិង​នៅ​លើ​កុដិ​ឲ្យ​ចុះ​មក ហើយ​បាន​វាយ​និង​ទះកំផ្លៀង​ទៀត ហើយ​ក្រោយ​វា​.​យ​រួច​ជន​នោះ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​ក្នុង​វត្ត​បាត់​អស់​ទៅ ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​០៦ ខែកុម្ភៈ​នោះ បន្ទាប់​ពី​ទទួល​ដំណឹង​ថា មាន​ជន​អន្ធពាល​ចូល​វា​.​យ​ព្រះសង្ឃ​កាលពី​យប់​បែប​នេះ ប្រជា​ពុទ្ធបរិស័ទ​ច្រើន​នាក់​រួម​ទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​ព្រះ​អង្គ​ផង​បាន​នាំ​គ្នា​ទៅ​កាន់​វត្ត​ខាងលើ ដើម្បី​សួរសុខទុក្ខ​ព្រះ​សាមណេរ​រង​គ្រោះ​ទាំងនោះ ។

ដោយឡែក​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគ​បាល​ខណ្ឌដង្កោ​ក៏​បាន​ចុះ​ទៅ​ទីនោះ​ធ្វើការ​ស្រាវជ្រាវ​ផង​ដែរ ។ បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ និង​កំពុង​តាម​ចាប់​២​នាក់​បន្ត​ទៀត ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ថា តើ​សមត្ថ​ក​ច្ច​ខាង​ណា​ជា​អ្នក​ចាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ