ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ! មិនទាន់រត់ច្បាប់បានផង ដឹកដីចា.ក់​លុប​ទៅហើយ

1 ថ្ងៃ មុន
  • កំពត

ខេត្តកំពត ៖ មិនទាន់ធ្វើច្បាប់ផង ថ្លើមពាសមេឃហ៊ាន​ចាក់ដីលប់បឹងនិងព្រៃស្មាច់ជាង10ហិកតាត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាចឃាត់រថយន្តទុក ។ ក្រុមហ៊ុនឯកជនមួយបានជួលគ្រឿងចក្រនិងរថយន្តបែនដឹកដីចាក់លប់បឹងដែលមានដើមស្មាច់ដុះរាយប៉ាយតាមបណ្ដោយបឹងស្ថិតនៅខាងកើតភ្នំលក ក្នុងឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។ ទោះជាមានការអះអាងពីខាងក្រុមហ៊ុនថាទិញដីពីប្រជាពលរដ្ឋធ្លាប់អាស្រ័យផលលើដីបឹងព្រៃស្មាច់នោះបែបណាក៏ដោយ កាលពីព្រឹកថ្ងៃទី17 ខែកុម្ភៈ…

ខេត្តកំពត ៖ មិនទាន់ធ្វើច្បាប់ផង ថ្លើមពាសមេឃហ៊ាន​ចាក់ដីលប់បឹងនិងព្រៃស្មាច់ជាង10ហិកតាត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាចឃាត់រថយន្តទុក ។ ក្រុមហ៊ុនឯកជនមួយបានជួលគ្រឿងចក្រនិងរថយន្តបែនដឹកដីចាក់លប់បឹងដែលមានដើមស្មាច់ដុះរាយប៉ាយតាមបណ្ដោយបឹងស្ថិតនៅខាងកើតភ្នំលក ក្នុងឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។

ទោះជាមានការអះអាងពីខាងក្រុមហ៊ុនថាទិញដីពីប្រជាពលរដ្ឋធ្លាប់អាស្រ័យផលលើដីបឹងព្រៃស្មាច់នោះបែបណាក៏ដោយ កាលពីព្រឹកថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2025 អាជ្ញាធរស្រុកកំពង់ត្រាច រួមសហការជាមួយអាជ្ញាធរខេត្តកំពត បានចុះមកឃាត់គ្រឿងចក្រទាំងអស់មិនឱ្យធ្វើសកម្មភាពកាយដឹកអ្វីបន្តទៀតទេ រង់ចាំពិនិត្យមើលឯកសារសិនពាក់ព័ន្ធនិងកាយដីដឹកយកមកលប់បឹងនេះ។

ទាក់ទងនិងការចាក់លប់បឹងនេះ កោះសន្តិភាពបានទូរសព្ទទៅលោកអូន ខន អភិបាលស្រុកកំពង់ត្រាចកាលពីព្រឹកថ្ងៃទី19កុម្ភៈនេះតែលោកអភិបាលស្រុកថាជាប់ប្រជុំ។

តាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ឱ្យដឹងថា ខាងក្រុមហ៊ុននោះបានទាក់ទងខាងការិ​យាល័យរៀបចំដែនដីស្រុកដែរតែរត់ការមិនទាន់បានច្បាប់ ហើយខាងក្រុមហ៊ុនឯណោះ​ចេះតែចាក់ដីទៅៗស្មានតែបានសុខ បែកពាង​ប្រហុកស្អុយបែបនេះទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ