ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះក្លិបកម្សាន្តមួយកន្លែង នៅក្រុងប៉ោយប៉ែត ផ្អើលទាំងព្រឹក

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តមួយកន្លែងយីហោ អេធីអឹម អាចបណ្តាលមកពី​ឆ្លងចរន្តអគ្គីសនី ។ ដែលហេតុការណ៍នេះ​បានបង្កការភ្ញាក់ផ្អើល​កើតឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្បែបុរីដួងច័ន្ទ…

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តមួយកន្លែងយីហោ អេធីអឹម អាចបណ្តាលមកពី​ឆ្លងចរន្តអគ្គីសនី ។ ដែលហេតុការណ៍នេះ​បានបង្កការភ្ញាក់ផ្អើល​កើតឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្បែបុរីដួងច័ន្ទ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

កម្លាំងបង្ការ​និងពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលអគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តយីហោអេធីអឹមទាំងព្រឹកព្រលឹម កម្លាំងបានចេញអន្តរាគមន៍ពន្លត់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ​យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត ដែលមានរថយន្តពន្លត់អគ្គីភ័យ៤ទៅ៥គ្រឿង មានរថយន្តអធិការដ្ឋាននគរបាលក្រុង១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូ​ចំនួន៣គ្រឿង និងរថយន្តពន្លតអគ្គីភ័យខ្នាតតូចចល័ត១គ្រឿងរបស់ក្រុមសង្គ្រោះ។

កម្លាំងរូបនោះបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះអាចបង្កដោយឆ្លងចរន្តអគ្គីសនីម៉ាស៊ីត្រជាក់ផ្នែកខាងក្រោយរាលឆាបឆេះដេគ័រជញ្ជាំងផ្នែកខាងមុខក្លឹបកំសាន្ត ត្រូវបានកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យបានបាញ់ពន្លត់ទាំងស្រុងហើយតែខូចខាតដេគ័រផ្នែកខាងមុខប្រមាណ២០ទៅ៣០ម៉ែត្រការ៉េ។

កម្លាំងបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះក្លឹបលំសាន្តអេធីអឹមមានកម្លាំងអន្តរាគមន៍ប្រមាណ៤០ទៅ៥០នាក់ និងប្រើប្រាស់ទឹកអស់៦ទៅ៧ឡានទើបគ្រប់គ្រងស្ថានការបាននិងរលត់ទាំងស្រុងហើយពរលនេះអគ្គីភ័យដែលឆាបឆេះបង្កដោយឆ្លងចរន្តអគ្គីសនីម៉ាស៊ីត្រជាក់ផ្នែកខាងក្រោយរាលឆេះដេគ័រជញ្ជាំងផ្នែកខាងមុខត្រូវបានរលត់ទាំងស្រុងហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ