ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងនគរបាលនៃអធិដ្ឋាននគរបាលស្រុករលាប្អៀរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ បានចុះឃាត់ខ្លួនជនសង្ស័យករណីអំពើលួច ។

ជនសង្ស័យភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដើរចូលទៅផ្ទះលក់គ្រឿងអេឡិចត្រូនិក (ម៉ាស៊ីនត្រជាក់ និងកង្ហារ)មួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ឆយ រីដា ភេទស្រី អាយុ៣១ឆ្នាំ ស្ថិតនៅភូមិ អាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានលួចយកកាបូបស្ពាយ និងកាបូបយួរដៃតូច ពណ៌ខ្មៅ ជារបស់ឈ្មោះ មេឃ ពៅ និងឈ្មោះឆយ រីដា ទាំងពីរនាក់រស់នៅភូមិ/ឃុំខាងលើ តែត្រូវម្ចាស់ដឹងទាន់ក៏ចាប់ជនសង្ស័យបាន និងរាយការណ៍ជូនមន្ត្រីនគរបាល ចុះឃាត់ខ្លួនភ្លាមៗតែម្តង ។

ក្នុងនោះ ដកហូតវត្ថុតាង សម្ភារមួយចំនួនក្នុងកាបូបរួមមាន៖ ១- ខ្សែដៃផ្លាកទីន១ខ្សែ, ២-ចិញ្ចៀនផ្លាកទីនដាំត្បូងពណ៌ក្រហម១វង់, ៣-បន្តោងខ្សែកផ្លាកទីនរូបសឹង្ហចំនួន១បន្តោង ,៤-កាតATMចំនួន ១សន្លឹក, ៥-អត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរចំនួន២សន្លឹក ,៦-ទូរសព្ទដៃចំនួន២គ្រឿង ,៧-នាឡិកាដៃ១គ្រឿង(ខូច) ,៨-លុយ ចំនួន៥ ម៉ឺនរៀលនិង១ដុល្លារ ,និង៩-កាបូបចំនួន២ ។

ក្រោយសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានលួចពិតប្រាកដមែន។ បច្ចុប្បន្ន វត្ថុតាងខាងលើបានប្រគល់ឲ្យម្ចាស់ដើមវិញចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានកសាងសំនុំរឿងតាមនិតិវិធីផងដែរ៕
ចែករំលែកព័តមាននេះ