រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាល២រូបត្រូវបានលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញចេញលិខិតបង្គាប់ការឲ្យ មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះ ផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី ដោយសារតែ«ល្មើសបទវិន័យនគរបាលជាតិកម្ពុជា» ។
តាមលិខិតបង្គាប់ការរបស់អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចុះថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ ២០២៥បានបង្គាប់ឲ្យមន្ត្រីនគរបាលចំនួន ០២នាក់ មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះ ផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី ។
មន្រ្តីនគរបាលរូបនោះមានឈ្មោះដូចខាងក្រោម៖១-វរសេនីយ៍ទោ ហៀង មឿន អត្តលេខ ១២៨១១ ឋានៈអធិការរង ចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ។ ២-អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ ឋានៈមន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
គួរបញ្ជាក់ថា ការដកបញ្ឍរជើងមន្ត្រីនគរបាល២នាក់នេះក្រោយពីទាស់ពាក្យសំដីគ្នានៅក្នុងរឿងវាស់ជាតិអាកុលពេលយប់ រហូតរុញច្រាន ទៅលើលោកបណ្ឌិត សុខ ទូច និងប្រើប្រាស់ពាក្យសម្ដីគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាមន្រ្តីនគរបាលអនុវត្តន៍ច្បាប់នៅវេលាម៉ោង១១និង៥៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញហើយបង្កអោយមានការិៈគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមពីសំណាក់មហាជន។
ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា មន្ត្រីរូបនោះត្រូវបានទទួលការពិន័យឬក៏មានទោសទាន់កម្រិតណានៅឡើយ។ខណៈពេលពលរដ្ឋស្នើឱ្យមានការដកចេញក៍ដោយ៕







ចែករំលែកព័តមាននេះ