ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ នា​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ នា​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​ស្ថិត​ចំណុច​ផ្លូវលំ ក្រុម​៨ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៨​ឡាន ស្មើនឹង​៥៤​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មក​ពី​ក្រសួងមហាផ្ទៃ ចំនួន​០៣​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​, រថយន្ត​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើនឹង​១២​ម៉ែត្រគូប និង​រថយន្ត​របស់​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប ។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ដែក​ប្រក់​ស័ង្កសី ទំហំ (១៥​ម៉ែត្រ x ៨​ម៉ែត្រ​) ឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ រួម​ជាមួយ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខូចខាត​អស់​ស្រុង ហើយ​ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា គឺ​បណ្តាល​ឲ្យ​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ។ ដោយឡែក​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ