ដូចដែលយើងបានដឹងហើយថា ការស្ពឹក គឺជារោគសញ្ញាដែលមនុស្សម្នាក់មិនអាចមានអារម្មណ៍អ្វីទាំងអស់នៅផ្នែកណាមួយនៃរាងកាយ ដោយសារតែហេតុផល ផ្សេងៗគ្នា ។ ពេលខ្លះការស្ពឹកអមដោយអារម្មណ៍ឈឺ តិចៗ។ ដូច្នេះសូមអានអត្ថបទខាងក្រោមដើម្បីដឹងពីមូលហេតុគ្រោះថ្នាក់មួយចំនួនដែលធ្វើឲ្យដៃរបស់អ្នកស្ពឹក ។
១-អ៊័រម៉ូនទីរ៉ូអ៊ីតចុះទាប
អ៊័រម៉ូនទីរ៉ូអ៊ីតចុះទាបគឺជាជំងឺមួយប្រភេទនៅពេលដែលក្រពេញទីរ៉ូអ៊ីតផលិតអ៊័រម៉ូនទីរ៉ូអីុតមិនគ្រប់គ្រាន់ បណ្តាលឲ្យកើតមានរោគសញ្ញាមួយចំនួនរួមទាំងការស្ពឹកដៃ ។
២-ញៀនស្រា
ការញៀនស្រា ឬការទទួលទានគ្រឿងស្រវឹងលើសកំណត់ជាញឹកញាប់ អាចបង្កឱ្យមានការខូចខាតសរសៃប្រសាទនៅផ្នែក ផ្សេងៗនៃរាងកាយ រួមទាំងដៃ ដែលអាចបណ្តាលឱ្យមានរោគសញ្ញាដូចជាការឈឺដៃ និងស្ពឹកចុងដៃ។
៣-គីសកូនកណ្តុរ
គីសកូនកណ្តុរគឺជាគីសតូច តែមិនមែនជាដុំសាច់មហារីកដែលអាចកើតនៅលើសរសៃប្រសាទ ឬសរសៃពួរសាច់ដុំនៃដៃ ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជាឈឺដៃ និងស្ពឹកចុងដៃ ។
៤-ជំងឺដាច់សរសៃឈាមខួរក្បាល
ដោយសារតែមានការរារាំងលំហូរឈាមពីខួរក្បាលទៅដៃ ដែលជាមូលហេតុចម្បងធ្វើឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ហើយរោគសញ្ញារបស់វាគឺអាចធ្វើឲ្យមនុស្សមានបញ្ហាស្ពឹកដៃ៕
ចែករំលែកព័តមាននេះ