ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​​​អនុម័ត​សេចក្តីព្រាងច្បាប់​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧ.ក្រិ.ដ្ឋ.ក.ម្ម.​​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ពី​មានការ​ពិភាក្សា​ពី​សមាជិក​រដ្ឋសភា​មួយ​ចំនួន​ រួម​មាន​សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ​បាន​លើកដៃ​អនុម័ត​ជា​ស្ថាពរ​លើ​សេច​ក្ត្រី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​ចំនួន​៧​មាត្រា​ ។ សេចក្តីព្រាងច្បាប់​នេះ​ ត្រូវ​បាន​រដ្ឋសភា​លើកយក​មក​ពិភាក្សា​…

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ពី​មានការ​ពិភាក្សា​ពី​សមាជិក​រដ្ឋសភា​មួយ​ចំនួន​ រួម​មាន​សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ​បាន​លើកដៃ​អនុម័ត​ជា​ស្ថាពរ​លើ​សេច​ក្ត្រី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​ចំនួន​៧​មាត្រា​ ។

សេចក្តីព្រាងច្បាប់​នេះ​ ត្រូវ​បាន​រដ្ឋសភា​លើកយក​មក​ពិភាក្សា​ និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​ ដោយ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។  

សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ចំនួន​៧​មាត្រា ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​មិន​ទទួលស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​លើកតម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ដែល​អ​ត្ថិ​ភាព​នៃ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​សេចក្តីសម្រេច​ស្ថាពរ ឬ​នៅ​ក្នុង​កិ​ច្ច​ដំណើរការ​នីតិវិធី​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា ការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ក្នុង​គោលបំណង ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ទប់ស្កាត់​កុំឱ្យ​ឧក្រិដ្ឋកម្ម​ទាំងនេះ វិល​ត្រឡប់​មក​វិញ​នៅ​កម្ពុជា​។  

ទន្ទឹម​នេះ សេចក្តីព្រាងច្បាប់​នេះ ក៏​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ប្រភេទ​ឧក្រិដ្ឋកម្ម​ដែល ត្រូវ​បាន​រក​ឃើញ​ដោយ អ​.​វ​.​ត​.​ក​. រួម​មាន ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រ​ឆាំ ង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ដែល​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​១៩៤៩ ដើម្បី​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ច្បាប់​តែ​ម្តង សំដៅ​ម្យ៉ា ង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចង​ចាំ​ជា​និច្ច​មិន​អាច​បំ ភ្លេច​បាន​នូវ​មហា​សោ ក​នាដកម្ម ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​កម្ពុជា មានការ​បំផ្លិច បំផ្លាញ​លើ ក​គ្រប់​វិស័យ​ធ្លាក់​ដល់​ចំណុចសូន្យ​និង​ម្យ៉ាងទៀត ដើម្បី​ផ្តន្ទាទោស​ចំពោះ​បុគ្គល ទាំងឡាយ ដែល​បដិសេធ​មិន​ទទួលស្គាល់​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរ​ចត់​បំផុត​ដែល​បាន​កើតឡើង​នៅ​កម្ពុជា កាលពី​អតីតកាល​។

សេចក្តីព្រាងច្បាប់​នេះ បាន​ធ្វើការ​ដំឡើង​កម្រិត​ទោស​ចំពោះ​បទ​មិន​ទទួលស្គាល់​ជា សា​ធារ ណៈ​នូវ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ទៅ​ជា​ទោស ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ៥០​លាន​រៀល សំដៅ​ធានា​ការពារ​នូវ​ឧត្តមភាព និង​កិត្យានុភាព​នៃ​សេចក្តី សម្រេច​ស្ថាពរ និង​បេសកកម្ម​ជា​ប្រ​វ ត្តិ​សាស្ត្រ​របស់ អ​.​វ​.​ត​.​ក​.​។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត ឡើង​ក្នុង​រយៈ កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​រៀបចំ ឡើង​បន្ទាប់​ពី​ទ ទួល​បាន​អនុ​សាស ន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹ ទ្ធ​សភា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ និង​ទទួល​បាន​គោល​កា រណ៍​ឯកភាព ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​ការ​រៀបចំ​សេ​ច​ក្តី​ព្រាង​ច្បាប់​ថ្មី ជំនួស​ច្បា ប់​ចាស់​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៦១៣/០១៣ ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ