ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ស្នើ​ឱ្យ​អាមេរិក និង​អឺរ៉ុប​ប្រ​កាន់​ជំ​ហរ​រួម​គ្នា​ក្នុង​បញ្ហា​អ៊ុយ​ក្រែន

2 ថ្ងៃ មុន

ទី​ក្រុង​ប៉ារីស៖ នៅ​ពេល​គណៈ​ប្រតិភូ​អាមេរិក និង​រុស្ស៊ី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ី​សាអូឌីត ដើម្បី​​ជជែក​​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន​ដោយ​គ្មាន​វត្ត​មាន​អ៊ុយ​ក្រែន​ចូល​រួម​ នៅ​ឯ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ឯណោះ ប្រទេស​មហា​អំណាច​ធំ​ៗ​របស់​អឺរ៉ុប​ក៏​បាន​​​កោះ​ប្រជុំ​គ្នា​ជា​បន្ទាន់​។ ពួក​គេ​ក៏​ខ្វាយ​ខ្វល់​អំពី​ជោគ​វាសនា​របស់​អ៊ុយ​ក្រែន​សម្បើម​ណាស់​ដែរ​ព្រោះ​ទី​មួ​យអាមេរិក​បាន​ទុក​អឺរ៉ុប​នៅ​ខាង​ក្រៅ​ឆាក​ទៅ​ហើយ​ ហើយ​អឺរ៉ុប​ខ្លាច​អាមេរិក​ទុក​អ៊ុយ​ក្រែន​នៅ​ខាង​ក្រៅ​ឆាក​មួយ​ទៀត​។​…

ទី​ក្រុង​ប៉ារីស៖ នៅ​ពេល​គណៈ​ប្រតិភូ​អាមេរិក និង​រុស្ស៊ី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ី​សាអូឌីត ដើម្បី​​ជជែក​​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន​ដោយ​គ្មាន​វត្ត​មាន​អ៊ុយ​ក្រែន​ចូល​រួម​ នៅ​ឯ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ឯណោះ ប្រទេស​មហា​អំណាច​ធំ​ៗ​របស់​អឺរ៉ុប​ក៏​បាន​​​កោះ​ប្រជុំ​គ្នា​ជា​បន្ទាន់​។ ពួក​គេ​ក៏​ខ្វាយ​ខ្វល់​អំពី​ជោគ​វាសនា​របស់​អ៊ុយ​ក្រែន​សម្បើម​ណាស់​ដែរ​ព្រោះ​ទី​មួ​យអាមេរិក​បាន​ទុក​អឺរ៉ុប​នៅ​ខាង​ក្រៅ​ឆាក​ទៅ​ហើយ​ ហើយ​អឺរ៉ុប​ខ្លាច​អាមេរិក​ទុក​អ៊ុយ​ក្រែន​នៅ​ខាង​ក្រៅ​ឆាក​មួយ​ទៀត​។​

គម្រោង​ជួប​គ្នា​នៅ​អារ៉ាប៊ី​សាអូឌីត​នោះ​ បើ​យោ​ងតាម​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក គ្រាន់​តែ​ជា​ជំនួប​បឋម​ដើម្បី​ស្ទាប​ស្ទង់​ចិត្ត​គ្នា​តែ​ប៉ុណ្ណោះ​។ ​​អាមេរិក​ចង់​មើល​ជំហរ​​រុស្ស៊ី និង​ចង់​ដឹង​ថា​តើ​លោក​ពូទីន​​ចង់​​ដោះ​ស្រាយ​បញ្ហា​នេះ​កម្រិត​ណា​។ ​រុស្ស៊ី​ធ្លាប់​និ​យាយ​ជា​រឿយ​ៗ​ថា​បើ​ចង់​ដោះ​ស្រាយ​បញ្ហា​​ឱ្យ​បាន​លឿន​​​លុះ​ត្រា​តែ​អ៊ុយ​ក្រែន​ប្រគល់​ទឹក​ដី​២០%​ដែល​រុស្ស៊ី​កំពុង​កាន់​កាប់​។

តាំង​ពី​មុន​កិច្ច​ជំនួប​អាមេរិក-រុស្ស៊ី​ លោក​ហ្សេឡិន​ស្គី​ប្រកាស​មិន​ទទួលស្គាល់​ និង​មិន​ទទួល​យក​លទ្ធ​ផល​​ជា​ដាច់​ខាត​ព្រោះ​​គ្មាន​វត្ត​មាន​របស់​អ៊ុយ​ក្រែន​​ចូល​រួម​។​ កិច្ច​ជំនួប​​​នៅ​ប៉ារីស​ចូល​រួម​ដោយ​​​​អង់​គ្លេស​, អាល្លឺម៉ង់​, គណៈ​កម្ម​ការ​អឺរ៉ុប​, អគ្គ​លេខា​ណាតូ និង​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ដទៃ​ទៀត​។ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ម៉ាក្រុង​ទើប​តែ​​និយាយ​​គ្នា​ថ្មី​ៗ​ជា​មួយ​លោក​ត្រាំ​​។​

​កិច្ច​ជំនួប​នេះ​ក៏​ធ្វើ​ឡើងបន្ទាប់​ពី​លោក​ត្រាំ​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ពិភព​លោក​ដោយ​និយាយ​ទូរ​ស័ព្ទ​​ជា​មួយ​លោក​ពូ​ទីន​ និង​​​​​ឯក​ភាព​គ្នា​​ស្ងាត់​ៗ​តែ​២​នាក់​ថា​ត្រូ​វតែពន្លឿន​ការ​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ព្រឹត្តិ​​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​គេ​សម្រាប់​អឺរ៉ុប។ អឺរ៉ុប​​បារម្ភ​​ថា​​អា​មេរិក​អាច​​នឹង​បោះ​បង់​​ខ្លួន​ចោល​។ ចំណែក​បញ្ហា​អ៊ុយ​ក្រែន​ក៏​អាមេរិក​ចរ​ចា​ឆិន​ឆៃដើម្បពី​​ឱ្យ​​ឆាប់​ចប់​។

​ពោល​គឺ​មិន​ខុស​ពី​អ្វី​ដែល​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​​​និយាយ​នៅ​ទី​ក្រុង​មុយ​និច​ថា​អាមេរិក​លែង​ខ្វល់​ពី​អ៊ុយ​ក្រែន​ និង​អឺរ៉ុប​ហើយ​។ អាមេរិក​គិត​អំពី​សន្តិ​សុខ​នៅ​ព្រំ​ដែន​របស់​ខ្លួន​វិញ​ម្ដង​​។​ ​​អធិការ​បតី​អាល្លឺម៉ង់​ចង់​ក្រើន​រំលឹក​អាមេរិក​ថា​គួរ​ណាស់​កុំ​បែក​បាក់​សាមគ្គី​គ្នា​។ ដូច​ការ​ចង់​បាន​របស់​លោក​ហ្សេឡិន​ស្គី​ដែរ​ លោក​សូល​ចង់​ឃើញ​អាមេរិក អឺរ៉ុប និង​អ៊ុយ​ក្រែន​រួប​រួម​សាមគ្គី​គ្នា​ និង​ប្រកាន់​ជំហរ​រួម​តែ​មួយ​មុន​នឹង​ចរ​ចា​​ជា​មួយ​រុស្ស៊ី​។​ លោក​​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធានា​សន្តិ​សុខ​ជាតិ​របស់​អ៊ុយ​ក្រែន​។

លោក​សូល​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​មិនត្រូវ​បែក​ខ្ញែក​មតិ​គ្នា​រវាង​អាមេរិក និង​អឺរ៉ុប​នៅ​ក្នុង​បញ្ហា​​​​សន្តិ​សុខ និង​ការ​ទទួល​ខុស​ត្រូវ​​នោះ​ទេ​​​។ និយាយ​ម៉្យាង​ទៀត​ថា​អង្គ​ការ​ណាតូ​បង្កើត​ឡើង និង​ដំណើរ​ការ​​ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​ដែល​ថា​យើង​តែង​តែ​ធ្វើ​អ្វីផ្អែក​ទៅ​លើ​ជំហរជា​រួម​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​រួម​គ្នា​​។ បញ្ហា​នេះ​ច្បាស់​ណាស់​ គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ