ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ចិន​បើកឡានប្រដេញ​គ្នាក៏​ជ្រុល​​បុ.ក​ឡាន​ធំ​ ​រង​របួសធ្ងន់​ធ្ងរ​ម្នាក់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​ដេញ​គ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ដែល​មាន​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ បណ្តាល​ឱ្យ​ខ្ទេចខ្ទីរ​រថយន្ត​ខាង​មុខ​របស់​ភាគី​ជនជាតិ​ចិន ហើយ​គាប​ជាប់​មនុស្ស​រង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​ដេញ​គ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ដែល​មាន​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ បណ្តាល​ឱ្យ​ខ្ទេចខ្ទីរ​រថយន្ត​ខាង​មុខ​របស់​ភាគី​ជនជាតិ​ចិន ហើយ​គាប​ជាប់​មនុស្ស​រង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្ថិត​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មាន​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង បាន​បើក​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត (​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​) ហើយ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2CC-9997 បាន​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​ដឹក​ម៉ាស៊ីន​ច្រូត​ដែល​ចត​ចិញ្ចើម​ផ្លូវ​មុខ​ឃ្លាំង​បណ្តាល​ឱ្យ​គាប​ជាប់ និង​កាប៊ី​ន​របួសធ្ងន់​កំពុង​សង្គ្រោះ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា ក្រោយ​ចុះ​ពិនិត្យ​វាស់វែង ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​ទាញ​ចេញពី​រថយន្ត​ដោយ​ឃើញ​រង​របួស​ជើង​ធ្ងន់ធ្ងរ រីឯ​រថយន្ត​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើង​ទាំងស្រុង ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ ចំពោះ ដំណោះស្រាយ​យ៉ាងណា​នោះ នៅ​មិន​ទាន់​ដឹង​ទេ ។


ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ