ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករនាំគ្នា​ត្អូញត្អែរថា ដល់រដូវប្រមូលផលដំឡូង​មី ​ឈ្មួញឱ្យ​​តម្លៃថោក

2 ថ្ងៃ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ៖ ថៅកែដើរប្រមូលទិញដំឡូងមីស្ងួតក្នុងតម្លៃ៥រយរៀលនិងដំឡូងមីស្រស់ក្នុងតម្លៃ១រយរៀលក្នុងឆ្នាំនេះដោយថោកជាងឆ្នាំទៅត្រូវបាន ប្រជាកសិករក្នុងខេត្តឧត្តរមានជ័យនាំគ្នា​ត្អូញត្អែរទៅលើ​តម្លៃដំឡូងមីចុះថោក។ ប្រជាកសិករម្នាក់ឈ្មោះទរ តឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង…

ខេត្ត​ឧត្តរមានជ័យ៖ ថៅកែដើរប្រមូលទិញដំឡូងមីស្ងួតក្នុងតម្លៃ៥រយរៀលនិងដំឡូងមីស្រស់ក្នុងតម្លៃ១រយរៀលក្នុងឆ្នាំនេះដោយថោកជាងឆ្នាំទៅត្រូវបាន ប្រជាកសិករក្នុងខេត្តឧត្តរ
មានជ័យនាំគ្នា​ត្អូញត្អែរទៅលើ​តម្លៃដំឡូងមីចុះថោក។

ប្រជាកសិករម្នាក់ឈ្មោះទរ តឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា ក្នុងឆ្នាំនេះដល់រដូវប្រមូលផលដំឡូងមីថៅកែដើរ​ប្រមូលទិញឲ្យក្នុងតម្លៃចុះថោក បើដំឡូងមីដែលស្ងួតតម្លៃ៥រយរៀល បើដំឡូងមីស្រស់ៗបានតម្លៃ១​រយរៀល ។

បុរសដដែលបានបញ្ចាក់ថា តម្លៃដំឡូងមីស្ងួតកាលពីឆ្នាំទៅក្នុង១គីឡូក្រាម តម្លៃ៧ទៅ៨រយរៀល បើដំឡូងមីស្រស់ៗក្នុង១គីឡូក្រាមតម្លៃ២.៥ទៅ៣រយរៀលអាចទទួលបាន។

ប្រជាកសិករដដែលបានបញ្ចាក់ថា រូបគាត់ព្រមទាំងប្រជាកសិករក្នុងខេត្តបានត្អូញត្អែគ្រប់ៗគ្នាថា ឲ្យតែដល់រដូវប្រមូលផល ដោយមិនថា ដំឡូងមីឬផលដំណាំផ្សេងៗក្តីគឺតម្លៃហាងឆេងទៅតាមក្រុមឈ្មួញជាអ្នកកំណត់តម្លៃជារៀងរាល់ឆ្នាំ ក្នុងឆ្នាំណាក៍ប្រជាកសិករខាតបង់លុយថ្លៃជីថ្លៃថ្នាំបាញ់ថែទាំផលដំណាំស្ទើមិនរួចខ្លួន ។

ប្រជាកសិករមួយចំនួនបានកាប់ដើមដំឡូងមីចោលហើយសន្យាថាមិនដាំដំណាំដំឡូងមីទៀតហើយប្រជាកសិករខ្លះទៀតបានលះបង់ស្រែចំការធ្វើចំណាកស្រុកស្វៃងរកការងាររកចំណូលយកមកបង់ធនាគាផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ