ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះក្រូចសើចជាង២០០ដើម ព្រោះតែមូលហេតុមួយនេះ ខណៈ​ម្ចាស់ចម្ការស្នើអាជ្ញាធរមានចំណាត់ការ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រូចសើចប្រមាណជាង២០០ដើម ត្រូវភ្លើងឆេះ​អស់ ខណៈម្ចាស់ចម្ការថាមានអ្នកដុតជញ្ជ្រាំងស្រូវ បណ្តាលឱ្យ​ឆេះរាលដាលដល់ចម្ការក្រូចសើច និងសុំអោយអាជ្ញាធរមានសមត្តកិច្ចមានចំណាត់ការ ។ ​ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពីថ្ងៃទី១៦ ខែកុម្ភៈ…

ខេត្ត​បន្ទាយមានជ័យ ៖ ក្រូចសើចប្រមាណជាង២០០ដើម ត្រូវភ្លើងឆេះ​អស់ ខណៈម្ចាស់ចម្ការថាមានអ្នកដុតជញ្ជ្រាំងស្រូវ បណ្តាលឱ្យ​ឆេះរាលដាលដល់ចម្ការក្រូចសើច និងសុំអោយអាជ្ញាធរមានសមត្តកិច្ចមានចំណាត់ការ ។

​ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ។

ម្ចាស់ចំការបានឱ្យ​ដឹងថា ពិតជាស្តាយដើមក្រូចសើចដែលទើបប្រមូលផលបានប្រមាណជា២ឆ្នាំហើយលក់បានតំលៃថ្លៃទៀត ។ ឆ្នាំនេះក្រូចសើច១គីឡូក្រាមតំលៃ៨.០០០រៀលទៅ១០.០០០រៀល ​ស្រាប់តែ​មានអ្នកដុត​ជញ្ជ្រាំងវាលស្រែក្បែចំការបណ្តាលឱ្យ​ឆេះអស់ក្រូចសើចជាង២០០ដើមក្នុងចំណោម៥០០​ដើមដែលទើបដាំបានរយៈពេល៥ឆ្នាំ។

ម្ចាស់ចំការបានបញ្ជាក់ថា កាលពីឆ្នាំមុនត្រូវបានម្ចាស់ស្រែនៅក្បែដុត​ជញ្ជាំងស្រូវរាលឆេះចំការក្រូចសើចអស់ជាង២០ដើមហើយបានប្តឹងទៅអាជ្ញាធរនិងសមត្តកិច្ចមូលដ្ឋានអោយហៅម្ចាស់ស្រែធ្វើកិច្ចសន្យាម្តងរួចហើយតែឆ្នាំនេះមានអ្នកដុតវាលស្រែរាលឆេះចំការក្រូចសើចអស់ជាង២០០ដើមទៀតតែរកមុខមិនទាន់ឃើញអ្នកដុត ។

ម្ចាស់ចំការបានបញ្ជាក់ថា ក្រោយភ្លើងឆេះចំការក្រូចសើចអស់ជាង២០០ដើមពិតជាស្តាយដោយក្រូចសើចត្រូវបានទទួលផលរយៈពេល២ឆ្នាំមកហើយឆ្នាំនេះបានថ្លៃទៀតបានដឹកពាក្យបណ្តឹងនៅអាជ្ញាធរមូលដ្ឋានសុំស្រាវជ្រាវរកមុខអ្នកដែលដុតរាលឆេះចំការក្រូចសើចអស់២០០ដើមសុំអនុវត្តន៍តាមច្បាប់និងអោយរាងចាលថ្ងៃ ក្រោយកុំអោយដុតទៀតដែលបង្កការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ