ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ជំទាវ ផ្ញើ​សារ​គោរព​ជូនពរ​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេ​ត សា​វឿ​ន ក្នុង​ថ្ងៃ​ចម្រើន​ជន្មាយុ​៦៥​ឆ្នាំ ឈាន​ចូល​៦៦​ឆ្នាំ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​សម្ដែង​នូវ​មនោសញ្ចេតនា​ដោយ​ក្ដី​សោមនស្ស​រីករាយ និង​សូម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជាទី​បំផុត ជូន​ចំពោះ ឯកឧត្តម​សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​សម្ដែង​នូវ​មនោសញ្ចេតនា​ដោយ​ក្ដី​សោមនស្ស​រីករាយ និង​សូម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជាទី​បំផុត ជូន​ចំពោះ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ថ្ងៃ​ចម្រើន​ជន្មាយុ​គម្រប់​៦៥​ឆ្នាំ ឈាន​ចូល​៦៦​ឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ ៦​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​។

នា​ឱកាស​ដ៏​មង្គល​ថ្លៃថ្លា​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្ដែង​នូវ​សេចក្តី​គោរព និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​គោរព​ជូន​ចំពោះ​ឯកឧត្តម​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែល​បាន​យក​អស់កម្លាំង​កាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី បំពេញបេសកកម្ម​ដ៏​ឧត្ដុង្គឧត្តម​ជូន​ជាតិ​មាតុភូមិ ពិសេស​បន្ត​ដឹកនាំ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ម្លប់​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​រក្សា​ការពារ​យ៉ាង​រឹង​មាំ​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ កិត្យានុភាព វិបុលភាព និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​។

ជា​ថ្មី​ម្តងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​បវរ​មហាប្រសើរ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លំឱនកាយ​បួងសួង​ដល់​វត្ថុ ស័ក្ដិសិទ្ធិ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំង​បី ពិសេស​ទេវតា​ឆ្នាំ​ថ្មី សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​នូវ សព្ទសាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន ឯកឧត្តម​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និង​លោក​ជំទាវ ព្រមទាំង​បុត្រា បុត្រី​ជាទី​ស្រឡាញ់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ជន្មាយុ​យឺនយូរ និង​សូម​សមប្រកប​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជា​និច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ