ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ជំទាវ ផ្ញើ​សារ​គោរព​ជូនពរ​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ វ​ង្សី វិស្សុត ក្នុង​ឱកាស​ចម្រើន​ជន្មាយុ៦០​ឆ្នាំ ឈាន​ចូល​៦១​ឆ្នាំ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ បាន​ផ្ញើ​សារលិខិត​ជូនពរ​គោរព​ជូន ឯកឧត្តម វ​ង្សី វិស្សុត…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ បាន​ផ្ញើ​សារលិខិត​ជូនពរ​គោរព​ជូន ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ឱកាស​ចម្រើន​ជន្មាយុ ៦០​ឆ្នាំ ឈាន​ចូល ៦១​ឆ្នាំ​។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​គោរព​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​សូម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ ក្នុង​ឱកាស​ចម្រើន​ជន្មាយុ​របស់ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ ៦​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​។

ឆ្លៀតឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​គោរព​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ព្រះ​អង្គ តាម​ជួយ​បីបាច់​ថែរក្សា អភិបាល ការពារ និង​ប្រោះព្រំ​សព្ទសាធុការពរ​ជ័យ​គ្រប់​ប្រការ​ជូន​ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិ បូរណ៍ អាយុ​យឺនយូរ បញ្ញាញាណ​ភ្លឺ​ថ្លា កម្លាំង ពលំ​មាំមួន ដើម្បី​ចូលរួម​បន្ត​បំពេញបេសកកម្ម​ដ៏​ឧត្ដុង្គឧត្តម​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ព្រមទាំងការ​លើកកម្ពស់​កិត្យានុភាព​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ​យូរអង្វែង ក្រោម​ការ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរា ជា ណាចក្រ​កម្ពុជា​។

ជា​ថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់​គ្នា សូម​គោរព​ជូនពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​លោក​ជំទាវ ព្រមទាំង​បុត្រាបុត្រី ជាទី​គោរព​ស្រឡាញ់ សូម​ជួប​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ