ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ឆ្លងទន្លេក្នុងបន្ទប់ផ្ទះសំណាក់ផ្អើលទាំងយប់

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេសម្រាលកូននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោផ្សាររាត្រី ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋរាយការណ៍ជូនរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យ កាលពីវេលាម៉ោង៩និង​១០នាទីយប់ថ្ងៃទី១៧…

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេសម្រាលកូននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោផ្សាររាត្រី ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋរាយការណ៍ជូនរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យ កាលពីវេលាម៉ោង៩និង​១០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ស្ត្រីខាងលើគឺមិនច្បាស់ថាគាត់ចូលផ្ទះសំណាក់តាំងពីពេលណានោះទេ ដោយមានការលាក់លៀមពីហាងផ្ទះសំណាក់ក៏ដូចជាស្ត្រីរងគ្រោះផងដែរ លុះដល់ម៉ោងដែលឈឺពោះសម្រាលកូនក្នុងបន្ទប់ផ្ទះសំណាក់រួចហើយ ស្ត្រីខាងលើក៏បានទាក់ទងតាមទូរស័ព្ទទៅបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកស្គាល់គ្នាដើម្បីសុំឲ្យជួយហៅរថយន្តសង្គ្រោះដើម្បីមកធ្វើការសង្គ្រោះរូបគាត់ក៏ដូចជាកូនដែលទើបបង្កើតនៅក្នុងផ្ទះសំណាក់ខាងលើនោះ​យកទៅសង្គ្រោះផងដែរ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការរាយការណ៍សុំជំនួយរថយន្តសង្គ្រោះរួចហើយក៍រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានទៅដល់រួចហើយក៏បានចូលទៅក្នុងផ្ទះសំណាក់បានលើកស្ត្រីរងគ្រោះដាក់ប្រង់ការជាមួយកូនទើបនិងកើត និងមិនទាន់កាត់ទង់សុខ ឡើងលើរថយន្តដើម្បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យទាន់ពេលវេលាក្នុងការសង្គ្រោះជីវិត ទាំងម្តាយក៏ដូចជាកូនទើបកើតផងដែរ ។

ពាក់ព័ន្ធហេតុការណ៍ខាងលើនេះដែរ ភាគីខាងផ្ទះសំណាក់ បន្ទាប់ពីឡានពេទ្យដឹកអ្នកជម្ងឺចេញទៅហើយមិនបានផ្តល់ព័ត៌មានដល់ក្រុមការងារយើងឲ្យជាក់លាក់នោះទេក៏បានបិទទ្វារផ្ទះសំណាក់តែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ