ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​កាណាដា​ផ្ងារ​ជើ​ង​ឡើង​លើ​នៅ​ពេល​​​​ចុះ​ច​ត​, មនុស្ស​១៥​នាក់​របួស

2 ថ្ងៃ មុន

​ទី​ក្រុង​តូរ៉ុន​តូ៖ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​១​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​តា​អ៊ែ (Delta Air) ពេល​កំពុង​រត់​នៅ​លើ​ផ្លូវ​សុខ​​ៗ​ស្រាប់​តែ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​តូរ៉ូន​តូ ​ភាសុន ​អ៊ែ​ផត (Toronto Pearson Airport)​។…

ទី​ក្រុង​តូរ៉ុន​តូ៖ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​១​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​តា​អ៊ែ (Delta Air) ពេល​កំពុង​រត់​នៅ​លើ​ផ្លូវ​សុខ​​ៗ​ស្រាប់​តែ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​តូរ៉ូន​តូ ​ភាសុន ​អ៊ែ​ផត (Toronto Pearson Airport)​។ សាក្សី​និយាយ​ថា​នៅ​ពេល​ព្យាយាម​ចុះចត​នោះ​មាន​ខ្យល់​កន្ត្រាក់​ គួប​ផ្សំ​នឹង​ការ​ធ្លាក់​ទឹក​កក​រដូវ​រងា​។​

ហេតុការណ៍​នេះបណ្ដាល​​ឱ្យ​រង​របួស​មនុស្ស​១៥​នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​៨០​នាក់​ដែល​ជិះ​នៅ​ក្នុង​យន្ត​ហោះ​។ ក្រុម​ហ៊ុន​ដែល​តា​ថ្លែង​ថា​យន្ត​ហោះ​នោះ​បើក​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​អ៊ីន​ដេវើ​ អ៊ែ (Endeavor Air) ដែល​ជា​បុត្រ​សម្ព័ន្ធ​។ នៅ​លើ​យន្ត​ហោះ​នោះ​មាន​អ្នក​ដំណើរ​៧៦​នាក់​ និង​បុគ្គ​លិក​ក្រុម​ហ៊ុន​៤​នាក់​។ យន្ត​ហោះ​ស៊ី​អ័រ​ជេរ​៩០០ (CRJ900) ផលិត​ដោយ​ក្រុម​ហ៊ុន​កាណាដា​ អាច​ដឹក​មនុស្ស​បាន​៩០​នាក់​។​

មូល​ហេតុ​នៃ​ការ​ក្រឡាប់​យន្ត​ហោះ​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។ នៅ​លើ​បណ្ដាញ​សង្គម​ អ្នក​ខ្លះ​បង្ហោះ​រូប​វីឌីអូ​​យ៉ាង​ព្រោង​ព្រាត​។ រូប​ខ្លះ​​បង្ហាញ​ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​ខិត​ខំ​បាញ់​ទឹក​ស្រោច​ជុំ​វិញ​យន្ត​ហោះ​ដើម្បី​ទប់​ស្កាត់​ការ​ឆេះ​យន្ត​ហោះ​។ គេ​ឃើញ​យន្ត​ហោះ​ផ្ងារ​ជើង​ឡើង​លើ​នៅ​លើ​ផ្លូវ​ហោះ​ហើរ​ដែល​គ្រប​ដណ្ដប់​ដោយ​ទឹក​កក​យ៉ាង​ក្រាស់​ឃ្មឹក​។​

អ្នក​លេង​បណ្ដាញ​ហ្វេស​ប៊ុក​ម្នាក់​ឈ្មោះ​ចន​ នែល​សុន​ (John Nelson) សរ​សេរ​រៀប​រាប់​ថា​យើង​កំពុង​ស្ថិត​នៅ​តូរ៉ុន​តូ។ យើង​ទើប​តែ​ចុះ​ចត​នៅ​ទី​នេះ​។ យន្ត​ហោះ​របស់​​យើង​​ផ្ងារ​ជើង​ឡើង​លើ​។ ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ​។ មនុស្ស​ភាគ​ច្រើន​មិន​មាន​បញ្ហា​អ្វី​ទេ​។ យើង​ត្រៀម​ចាក​ចេញ​ពី​យន្ត​ហោះ​ហើយ​ ហើយ​​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​យន្ត​ហោះ​។​

មន្ត្រី​បម្រើ​ការ​នៅ​អាកាស​យាន​ដ្ឋាន​ភាសុន​ថ្លែង​ថាខ្លួន​ត្រូវ​ប្រឈម​ដោះ​ស្រាយ​​បញ្ហា​អាកាស​ធាតុ​ត្រជាក់ ​ធ្លាក់​ខ្យល់​ខ្លាំង​។ ទន្ទឹម​នឹង​នោះ ក្រុម​ហ៊ុន​អាកាស​ចរណ៍​នានា​ក៏​ប្រញាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​​បន្ទាប់​ពី​ខក​ខាន​ជា​ច្រើន​ជើង​ដោយ​សារ​ធ្លាក់​ទឹក​កក​ខ្លាំង​កាល​ពី​ចុង​សប្ដាហ៍​រហូត​ដល់​កម្ពស់​២២​សង់​ទី​ម៉ែត្រ​។ ​នៅ​ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ ២​នាក់​ត្រូវ​គេ​ដឹក​តាម​យន្ត​ហោះ​ទៅ​មណ្ឌល​​វះ​កាត់​ខួរ​ក្បាល​, កុមារ​ម្នាក់​​ត្រូវ​គេ​ដឹក​ទៅ​​មន្ទីរ​ពេទ្យ​កុមារ​, ១២​នាក់​ទៀត​ត្រូវ​គេ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ