ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ករណី​លួច​គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នក​ស្គាល់គ្នា ហើយ​ផ្ញើ​សារ​ខ្ចីប្រាក់​ពី​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ ករណី​លួច​គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​បន្លំ​ខ្លួន​ជា​ម្ចាស់​គណនី ផ្ញើ​សារ​តាម​រយៈ​ឆាត…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ ករណី​លួច​គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​បន្លំ​ខ្លួន​ជា​ម្ចាស់​គណនី ផ្ញើ​សារ​តាម​រយៈ​ឆាត (messenger) ទៅ​សាច់ញាតិ ឬ​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ឆបោក​ខ្ចីប្រាក់ ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់​ថា ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​រូប មានឈ្មោះ យ​.​យ ភេទ​ស្រី​។ ក្រោយ​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​យក​គណនី​ធនាគារ​របស់​អ្នក​ស្គាល់គ្នា ដើម្បី​ទទួល​ប្រាក់​ពី​មេខ្លោង ដោយ​ទទួល​បាន​នូវ​កម្រៃជើងសារ រាល់​ការ​ទទួល​ប្រាក់​ម្ដង​ៗ ដែល​ប្រាក់​ទាំង​អស់នោះ ទទួល​បាន​ពី​ការ​ឆបោក​ក្រោម​រូបភាព​ខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះ​សន្ន ដើម្បី​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​បក្ខពួក​ដទៃ​ទៀត ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​បញ្ឈប់​រាល់​សកម្មភាព​ផ្ដល់​គណនី​ធនាគារ​ផ្ទាល់ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់ ឬ​គ្រប់គ្រង តាម​រយៈ​ការ​ជួល​ទិញ​លក់ ឬ​ឲ្យ​ខ្ចី​ជាដើម ព្រោះ​អាច​ប្រឈម​និង​បទ​ផ្សំ​គំនិត និង​ទទួលផល​ពី​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ