ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ផ្តល់​ជំនួយ​ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្បនិមិត្ត​ដល់​កងទ័ពជើងគោក​កម្ពុជា

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ​ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្បនិមិត្ត ជា​ជំនួយ​របស់កងទ័ពជើងគោក​ឥណ្ឌា បាន​ផ្តល់​ជូន​ដល់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ គឺជា​ការ​គាំទ្រ​ដល់​ដំណើរការ​ទំនើប​កម្មវិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ​៖ ​ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្បនិមិត្ត ជា​ជំនួយ​របស់កងទ័ពជើងគោក​ឥណ្ឌា បាន​ផ្តល់​ជូន​ដល់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ គឺជា​ការ​គាំទ្រ​ដល់​ដំណើរការ​ទំនើប​កម្មវិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ប្រគល់​-​ទទួល ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្បនិមិត្ត ជា​ជំនួយរបស់ កងទ័ពជើងគោក​ឥណ្ឌា ជូនដល់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ទីបញ្ជាការបញ្ជាការដ្ឋាន​កងទ័ពជើងគោក​ ។

ថ្លែង​ក្នុង​ពិធី​នេះ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ បាន​រម្លឹក​ពី​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ រវាង​កម្ពុជា​-​ឥណ្ឌា នៅ​ក្នុង​រយៈពេល​៧៣​ឆ្នាំ​មកនេះ ហើយ​កិច្ច​សហប្រតិបត្តិការ​យោធា​របស់​យើង ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ក​ជា​លំដាប់រហូត​ដល់​មានការ​ចុះ​ហត្ថលេខា​លើ លក្ខខណ្ឌ​កិច្ច​សហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោកទាំង​ពីរ ដែល​បានបង្កើត​កាលានុវត្តភាព​ថ្មី​ជា​ច្រើន ក្នុង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាង​កងទ័ពជើងគោក​ទាំង​ពីរ កម្ពុជា​-​ឥណ្ឌា ​។

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ បាន​បន្ថែម​ថា ប្រព័ន្ធ​ហ្វឹកហ្វឺន​សិប្បនិមិត្ត ដែល​ជា​ជំនួយ​របស់កងទ័ពជើងគោក​ឥណ្ឌា គឺជា​ការ​ការ​គាំទ្រ​ដល់​ដំណើរការ​ទំនើប​កម្មវិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ដែល​នឹង​ចូលរួម​ចំណែក​ដល់​ការ​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​របស់ កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​ ។

លោក Vanlalvawna Bawitlung បាន​មាន​ប្រសាសន៍​ថា ការ​ផ្តល់​ជំនួយ​ប្រព័ន្ធ​ហ្វឹកហ្វឺ​ន​អាវុធ​ថ្មើរជើង​សិប្បនិមិត្ត នេះ​គឹ​តប​តាម​សំណើរបស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុងអំឡុងពេល​ទស្សនកិច្ច​ទៅ​កាន់​សាធារណរដ្ឋ​ឥណ្ឌា ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏ រឹង​មាំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក ប្រទេស​ទាំង​ពីរ ​។

លោកបាន​បន្ថែម​ថា ជំនួយ​ប្រព័ន្ធ​ហ្វឹកហ្វឺន​សិប្បនិមិត្ត​នេះ គឺជា​សក្ខីភាព ​នៃ​មិត្តភាព​ដ៏​រឹង​មាំរវាង​កងទ័ព ​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​ព​ង្រើ​ក និងពង្រឹង​ទំនាក់ទំនង​មិត្តភាព រវាង​ព្រះរាជាណាចក្រ​កម្ពុជា និងសារ​ធារ​ណរ​ដ្ធ​ឥណ្ឌា​បន្ថែម​ទៀត​ ។

គូសបញ្ជាក់​ផង​ដែរ​ថា ក្រោយ​មានការ​រ​ចុះហត្ថលេខា​លើលក្ខខណ្ឌ​កិច្ច​សហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​ទាំង​ពីរ កាលពី​ឆ្នាំ​២០២៣ កងទ័ពជើងគោក​កម្ពុជា បាន​បញ្ជូន​យោធិ​ន​ទៅ​ហ្វឹកហ្វឺន នៅ​តាម​បណ្តា​សាលា​នានា​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្វេភាគី​លើក​ទី​១ ឈ្មោះ​ថា CINBAX ដែល​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត រួម​គ្នា​ក្នុង​ការ លើកកម្ពស់​អន្តរ​ប្រតិបត្តិការ កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការ​ត្រៀមខ្លួន​សម្រាប់​ប្រ តិ​ប​ត្តិ​ការ​រួម​គ្នា ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ