ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខណ្ឌទួលគោកបង្រ្កាបជនសង្ស័យ០៣នាក់វា.យប្ល.ន់ យកម៉ូតូ ជនរងគ្រោះនៅបឹងកក់

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​ជនសង្ស័យ​០៣​នាក់​វាយ​ប្ល​.​ន់​យក​ម៉ូតូ ជន​រង​គ្រោះ​នៅ​បឹង​កក់ ។ នៅ​វេលា​ម៉ោង​ប្រហែល​១២:៤០​នាទី​ថ្ងៃ​ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២៥ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​ជនសង្ស័យ​០៣​នាក់​វាយ​ប្ល​.​ន់​យក​ម៉ូតូ ជន​រង​គ្រោះ​នៅ​បឹង​កក់ ។ នៅ​វេលា​ម៉ោង​ប្រហែល​១២:៤០​នាទី​ថ្ងៃ​ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២៥ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ជា​បន្តបន្ទាប់ ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា ។ នេះបើយោងតាម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានបង្ហោះ ។

មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើ​អំពើ​ហិ​.​ង្សា​(​វាយ​គ្នា ភាគី​ជនសង្ស័យ​ប្រើ​មួក​ការពារ​សុវត្ថិភាព​គប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រត់​ចោល​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​) ដោយ​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​០២​ទីតាំង​ផ្សេង​គ្នា ។

ទី​១-​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ ហេង ហៅ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២:៤០​នាទី​ថ្ងៃ​ដដែល ។

ទី​២-​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កាន វិ​សាក់ ហៅ​ណា​ក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ ស៊ា​ង ម៉េ​ង​ហ៊ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២ ផ្លូវ​លេខ​២៨៥ ក្រុម​ទី​៥១ ភូមិ​១៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​២២:២០​នាទី ។

ដោយឡែក វត្ថុ​តាង​ចាប់​យក​មាន ៖ ទូរស័ព្ទ​ដៃ​០២​គ្រឿង ម៉ាក I phone7 ពណ៌​ស (​ចាប់​យក​ពី​ឈ្មោះ កាន វិ​សាក់ ) និង​ទូរស័ព្ទ​ដៃ​ម៉ាក Tecno Spark ពណ៌​ទឹកសមុទ្រ (​ចាប់​យក​ពី​ឈ្មោះ សុខ ហេង ) និង​ម៉ូតូ​០១​គ្រឿ​វ​ម៉ាក Honda C125 ស៊េរី​2018 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1Q-4622 ដែល​មាន​លេខ​តួ (​ជា​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​វាយ​យក​នៅ​ពេល​កើតហេតុ​) ។

ជន​រង​គ្រោះ ឈ្មោះ ដា វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ