ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានបេតុង​ពីរ​ខ្សែ​ឡើង​ទៅ​ភ្នំ​គិរី​រម្យ​បាន​បើក​ឱ្យធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ស៊ូ សុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ស្ពានបេតុង​ចំនួន​ពីរ​កន្លែង​ជំនួស​ស្ពាន​ចាស់​តូច​ចង្អៀត ទ្រុឌទ្រោម​ឡើង​ភ្នំ​គិរី​រម្យ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្តោះអាសន្ន​ហើយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​លើ​ភ្នំ​គិរី​រម្យ​នេះ…

ខេត្តកំពង់ស្ពឺ ៖ លោក ស៊ូ សុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ស្ពានបេតុង​ចំនួន​ពីរ​កន្លែង​ជំនួស​ស្ពាន​ចាស់​តូច​ចង្អៀត ទ្រុឌទ្រោម​ឡើង​ភ្នំ​គិរី​រម្យ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្តោះអាសន្ន​ហើយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​លើ​ភ្នំ​គិរី​រម្យ​នេះ ។

លោក ស៊ូ សុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បានឱ្យ​ដឹង​ទៀត​ថា ស្ពានបេតុង​ពីរ​កន្លែង ជំនួស​ស្ពាន​ចាស់ តូច​ចង្អៀត ទ្រុឌទ្រោម បង្ក​ឱ្យ​មានការ​កកស្ទះ​អ្នកដំណើរ​ពេល​បុណ្យ​ទាន​ម្តង​ៗ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៦ ដែល​ជា​ផ្លូវ​ឡើង​ទៅ​ឧទ្យាន​ជាតិ ព្រះ​សុរា​ម្រិ​ត​កុសុមៈ​គី​រី​រម្យ (​ឧទ្យាន​ជាតិ​គី​រី​រម្យ​)​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​បើកបរ​ឆ្លងកាត់​បណ្តោះអាសន្ន​ហើយ​កលា​ល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ។

ប្រធាន​មន្ទីរ​សាធារណការ​បាន​បន្ថែម​ទៀត​ថា ការ​បើក​ឱ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​នេះ ក៏​ជា​ផ្នែក​មួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​កម្សាន្ត​ព្រឹត្តិការណ៍ «​បុណ្យ​ភ្នំ​» ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៥​ផង​ដែរ ។

គម្រោង​ស្ថាបនា​ស្ពានបេតុង​២​កន្លែង អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ​នេះ​រួម​មាន​៖ ស្ពាន​ទី​១ ប្រវែង​១៨​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ត្រង់​គ​.​ម ១៤+១០០(​ស្ពាន​អូ​រក​សេះ​) និង​ស្ពាន​ទី​២ ប្រវែង​៣៦​ម៉ែត្រ ទទឹង ៩​ម៉ែត្រ ត្រង់​គ​.​ម​២២+៥០០(​ស្ពាន​អូរ​តា​សេក​)​។

ស្ពាន​ដ៏​គត់មត់​នេះ សម្រេចការ​សាងសង់​ស្ទើរ​១០០%​ហើយ ក្រោយ​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤​កន្លង​ទៅ​។ ការដ្ឋាន​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥ នេះ ព្រមទាំង​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ផ្លូវការ នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ